ប្រទេសន័រវែសនឹងពិន័យជាប្រាក់ ២,០០០ដុល្លារ ចំពោះនរណាម្នាក់ដែលមិនព្រមនៅដាច់ដោយឡែក ដើម្បីទប់ស្កាត់ការរាលដាលនៃវីរុសកូវីដ១៩
អាជ្ញាធរន័រវែសបានបញ្ជាក់ថា នឹងផាកពិន័យជាប្រាក់ ២០,០០០ ក្រូន័រ (២,០០០ដុល្លារអាមេរិក) ឬដាក់ទោសរយៈពេល ១៥ថ្ងៃ ចំពោះជនណាម្នាក់ ដែលបានរំលោភច្បាប់នៅឆ្ញាយ ឬនៅដាច់ដោយឡែកមួយនេះ។ នរណាដែលត្រូវបានគេឃើញអង្គុយនៅខាងក្រៅតំបន់ដែលពួកគេរស់នៅ ក៏អាចប្រឈមការពិន័យជាប្រាក់ចំនួន ១៥,០០០ ក្រូន័រ (១,៥០០ ដុល្លារ) ឬជាប់ពន្ធនាគាររយៈពេល ១០ថ្ងៃ ខណៈដែលនរណាដែលរៀបចំព្រឹត្តិការណ៍វប្បធម៌ ឬកីឡាក៏នឹងត្រូវប្រឈមនឹងការផាកពិន័យផងដែរ។

បទប្បញ្ញត្តិនៅដាច់ដោយឡែកពីគ្នា និងការនៅដាច់ឆ្ងាយដែលត្រូវបានអនុវត្តនេះ គឺដើម្បីព្យាយាមនិងទប់ស្កាត់ការរីករាលដាលនៃវីរុស COVID-19។ វាជាច្បាប់ដែលត្រូវបាននាំយកមកប្រើជាផ្នែកនៃវិធានការណ៍បន្ទាន់ ក្រោមច្បាប់នៃការគ្រប់គ្រងការឆ្លងមេរោគ។ វិធានការណ៍បន្ទាន់ផ្សេងទៀតរួមមាន ការហាមឃាត់ពលរដ្ឋបរទេសទាំងអស់មិនឱ្យចូលប្រទេសន័រវែស។ នាយករដ្ឋមន្រ្តីន័រវែសលោក Erna Solberg ក៏បានហាមប្រាមប្រជាជនន័រវេសមិនឱ្យចេញក្រៅផងដែរ ដើម្បីការពារកុំឱ្យមានការឆ្លងវីរុស៕


អត្ថបទ៖ លីដា