ព័ត៌មានជាតិ
ក្រសួងព័ត៌មានបង្ហាញបញ្ជីរាយនាម Page និង Account Facebok ដែលផ្សាយព័ត៌មានមិនពិតពីជំងឺកូវីដ១៩
BY Khmernote Media
March 18, 2020
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព័ត៌មានបានឲ្យដឹងថា ទន្ទឹមនឹងការខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបា ក្រសួង ស្ថាប័នពាក់ព័ន្ធ សាធារណជន និងអ្នកសារព័ត៌មានក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ ក៏មានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន បែរជាបង្កើតព័ត៌មានមិនពិតក្នុងចេតនាបន្លំ បំភ្លៃ បំភាន់ បង្វែរស្ថានការណ៍ ដើម្បីបង្កាច់បង្ខូចឈ្មោះរាជរដ្ឋាភិបាលកម្ពុជា និងបង្កឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច។ ខាងក្រោមនេះគឺជាបញ្ជីរាយនាមបណ្តា Page និង Account Facebook ដែលផ្សាយព័ត៌មានមិនពិតអំពីជំងឺកូវីដ១៩៖




