ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អុំស្រីដែលយកស្បោង ធ្វើម៉ាស់ពាក់ ព្រោះខ្លាចកូវីដ១៩ ឥលូវទទួលបានម៉ាស់ ទឹកលាងដៃ ពីប្អូនប្រុសម្នាក់

    BY Khmernote Media March 18, 2020
    អុំស្រីដែលយកស្បោង ធ្វើម៉ាស់ពាក់ ព្រោះខ្លាចកូវីដ១៩ ឥលូវទទួលបានម៉ាស់ ទឹកលាងដៃ ពីប្អូនប្រុសម្នាក់

    ថ្ងៃនេះមានការបង្ហោះនិងស៊ែរតៗគ្នា ពីគណនីហ្វេសបុក ទ្រី វិឆ្ឆិកា ដែលបានបង្ហាញរូបថតមួយសន្លឹកសែនអាណិតអុំស្រីម្នាក់ ដែលគាត់បានយកស្បោងមកពាក់ធ្វើជាម៉ាស់វិញ ដោយមានការ comment ថា ៖ ដោយសារកត្តាជីវភាព ស្របពេលមេរោគកូវីដ១៩ ចំណែកអ្នកលក់ម៉ាស់មួយក្តាប់តូចកេងចំណេញពលរដ្ឋគ្នាឯង អុំស្រីសម្រេចចិត្ត យកថង់ប្លាស្ទិកពាក់ជំនួសវិញ 😔😔😔😔 សុំទោសអុំស្រីម្ចាស់រូប ចំពោះរូបមួយសន្លឹកនេះ។

    ស្រាប់តែពេលនេះប្អូនប្រុស តាំងគឹមឡេង បានបង្ហោះឲ្យដឹងថា៖ ចៅបានឲ្យក្រុមការងារក្នុងខេត្ត​ព្រះវិហារ ជូនម៉ាស់ក្រណាត់បណ្តោះអាសន្ន និងទឹកលាងដៃជូន មួយចំនួន​ រងចាំចៅផ្ញេីទៅម៉ាស់ពេទ្យបន្ថែមនិងថវិកា​ អរគុណក្រុមការងារ​ ខេត្តព្រះវិហារ។ កាដូនេះធ្វើឲ្យអ៊ុស្រីញញឹមរីករាយជាខ្លាំង ចែករំលែកអំពើល្អទាំងអស់គ្នា!

    Share This Post:
    MPO4D jitutoto mpo4d Mpoplay