វៀតណាមប្រកាសបិទព្រំដែនជាមួយកម្ពុជាព្រឹកមិញនេះ ឥឡូវនេះសម្តេចតេជោ ចេញបញ្ជាហាមមិនឲ្យប្រជាជនវៀតណាមចូលមកកម្ពុជា ចាប់ពីថ្ងៃទី ២០ ខែមីនា នេះទៅ
ក្រោយពេលប្រទេសវៀតណាមប្រកាសបិទព្រំដែនមួយចំនួន ជាមួយកម្ពុជា ជាបណ្តោះអាសន្ ដោយសារតែកំណើនវិជ្ជមានកូវីដ-១៩ នៅកម្ពុជាបានកើនឡើងគួរអោយកត់សំគាល់នោះ ពេលនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចចិត្តហាមមិនអោយប្រជាជនវៀតណាម ចូលមកកម្ពុជានោះឡើយ ចាប់ពីវេលាម៉ោង ១២យប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០តទៅ ក្រោមហេតុផលជួយសំរួលដល់ពលរដ្ឋវៀតណាម កុំអោយពិបាកត្រូវរដ្ឋាភិបាលខ្លួន ដាក់ដាច់ដោយឡែករយៈពេល១៤ថ្ងៃ ពេលចូលនិងចេញពីកម្ពុជា នេះបើតាមការរៀបរាប់របស់ បងស្រី ទេពធីតា ទុគ៌ា ដែលជាពិធីករ ស្ថានីយទូរទស្សន៍ BTV នៅលើបណ្តាញសង្គម Facebook។

បងស្រី ទេពធីតា ទុគ៌ា បានរៀបរាប់ថា៖ “យោងតាមប្រភពព័ត៌មានពីសារជាសំលេងតាមរយៈប្រព័ន្ធតេឡេក្រាមមួយបង្ហាញថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានសម្រេចថាចាប់ពីម៉ោង១២យប់ថ្ងៃទី២០ ខែមីនាតទៅ មិនអនុញ្ញាតឲ្យប្រជាជនវៀតណាមចូលមកកម្ពុជា ក្រោមហេតុផលជួយសំរួលដល់ពលរដ្ឋវៀតណាម កុំអោយពិបាកចូលមកហើយ ត្រូវរដ្ឋាភិបាលវៀតណាម ដាក់ដាច់ដោយឡែក១៤ថ្ងៃ ខណៈដែលរដ្ឋាភិបាលវៀតណាមខ្លួនឯងក៏បានប្រកាសបិទព្រំដែនជាមួយកម្ពុជាផងដែរ ហើយការមិនអនុញ្ញាតឲ្យប្រជាជនវៀតណាមចូលមកកម្ពុជានេះគឺមិនមែនជាការសងសឹក ឬបដិការនោះទេ។”
