កូវីដ-១៩
BREAKING NEWS! ប្រទេសថៃរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ បានចំនួន ៦០ បន្ថែមទៀតនៅថ្ងៃនេះ នាំឱ្យករណីសរុបកើនដល់ ២៧២នាក់
BY autoadmin
March 19, 2020
ក្រសួងសុខាភិបាលថៃនៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថា ខ្លួនបានរកឃើញករណីថ្មីចំនួន ៦០ នៃអ្នកឆ្លងវីរុសកូវីដ១៩ ដែលវាជាចំនួនហក់ឡើងខ្ពស់បំផុតរបស់ខ្លួន។ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោក Suwannachai Wattanayingcharoenchai ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺបាននិយាយថា ភាគច្រើននៃអ្នកឆ្លងគឺមាន ៤៣នាក់ គឺជាអ្នកដែលជិតស្និទ្ធនឹងអ្នកដែលបានឆ្លងមុនៗ ខណៈដែល ១៧នាក់ផ្សេងទៀត គឺជាអ្នកធ្វើដំណើរពីបរទេស ឬឆ្លងដោយមិនស្គាល់ប្រភព។

ព័ត៌មាននេះបានកើតឡើងស្របពេលដែលប្រទេសថៃ ឈានដល់ការប្រកាសអំពីការរីករាលដាលនៃជំងឺរាតត្បាតក្នុង “កម្រិតទី៣” ដែលអាចមើលឃើញថា រដ្ឋាភិបាលបានដាក់ចេញនូវវិធានការណ៍រឹតត្បិតបន្ថែមទៀត ដូចជាការហាមឃាត់ការធ្វើដំណើរ និងការបិទអាជីវកម្មយ៉ាងទូលំទូលាយ។ ចំនួនសរុបនៃការឆ្លងដែលបានបញ្ជាក់ឥឡូវនេះមានចំនួន ២៧២ ករណី៕


អត្ថបទ៖ លីដា