កូវីដ-១៩
ចំនួនអ្នកស្លាប់ដោយសារកូវីដ១៩ នៅក្នុងប្រទេសអ៉ីតាលីពេលនេះខ្ពស់ជាងប្រទេសចិនទៅទៀត
BY autoadmin
March 20, 2020
ពេលនេះចំនួនមនុស្សស្លាប់នៅប្រទេសអ៉ីតាលី ដោយសារវីរុស COVID-19 គឺលើសពីចំនួនសរុបនៅប្រទេសចិន និងច្រើនបំផុតនៅលើពិភពលោក។ រដ្ឋាភិបាលអ៉ីតាលីបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ប្រទេសនេះបានបញ្ជាក់ថាមានអ្នកស្លាប់ចំនួន ៤២៧ នាក់បន្ថែមទៀត ដែលនាំឱ្យចំនួនសរុបកើនដល់ទៅ ៣,៤០៥នាក់។

ចំនួននេះគឺលើសពីចំនួនអ្នកស្លាប់ ៣,២៤៥នាក់ ដែលប្រទេសចិនបានប្រកាសក្នុងថ្ងៃតែមួយ។ ចំនួនអ្នកស្លាប់សរុបនៅក្នុងប្រទេសអ៉ីតាលី បានកើនឡើង ៥ដង ក្នុងរយៈពេល ១០ថ្ងៃកន្លងមក។ ភាគច្រើននៃករណីថ្មី គឺនៅភាគខាងជើងរបស់ប្រទេស។ យ៉ាងណាមិញរដ្ឋាភិបាលបាននិងកំពុងជំរុញប្រព័ន្ធវេជ្ជសាស្រ្តរបស់ខ្លួន ដោយរួមទាំងការចាត់វិធានការបង្កើនចំនួនគ្រែថែទាំយ៉ាងល្អិតល្អន់៕




អត្ថបទ៖ លីដា