ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    WHO និយាយថាមនុស្សរាប់លាននាក់អាចនឹងស្លាប់ ជាពិសេសនៅប្រទេសក្រីក្រ ប្រសិនបើកូវីដ១៩ រាលដាលដោយគ្មានការត្រួតពិនិត្យ

    BY autoadmin March 20, 2020
    WHO និយាយថាមនុស្សរាប់លាននាក់អាចនឹងស្លាប់ ជាពិសេសនៅប្រទេសក្រីក្រ ប្រសិនបើកូវីដ១៩ រាលដាលដោយគ្មានការត្រួតពិនិត្យ

    អគ្គលេខាធិការ WHO លោក Antonio Guterres បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ថាមនុស្សរាប់លាននាក់អាចស្លាប់ ដោយសារ COVID-19 ជាពិសេសនៅក្នុងប្រទេសក្រីក្រ ប្រសិនបើវាត្រូវបានអនុញ្ញាតឱ្យមានរាលដាលដោយមិនបានត្រួតពិនិត្យ។ លោកបានមានប្រសាសន៍ថា៖ “ប្រសិនបើយើងទុកឱ្យវីរុសរាលដាលដូចជាភ្លើងឆេះព្រៃ ជាពិសេសនៅក្នុងតំបន់ងាយរងគ្រោះបំផុត វានឹងសម្លាប់មនុស្សរាប់លាននាក់”។

    លោកបានមានប្រសាសន៍ថា៖“សាមគ្គីភាពជាសកលមិនត្រឹមតែជាការចាំបាច់ខាងសីលធម៌ប៉ុណ្ណោះទេ វាគឺជាផលប្រយោជន៍របស់មនុស្សគ្រប់គ្នា”។ លោក Guterres បានសង្កត់ធ្ងន់លើភាពចាំបាច់សម្រាប់ការឆ្លើយតបជាសកល រួបរួមទាំងអស់គ្នាគ្រប់គ្រង «មហន្តរាយសុខភាព» ដែលបានឆក់យកអាយុជីវិតមនុស្សជាង ៩,០០០នាក់ និងឆ្លងជាង ២១៧,៥០០នាក់ នៅជុំវិញពិភពលោក៕

    អត្ថបទ៖ លីដា
    ប្រភព៖ CNA

    Share This Post: