ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រថយន្តដឹកទំនិញបើកបុកជញ្ជាំងភ្នំ ស្លាប់ម្នាក់របួស២នាក់ នៅតាមផ្លូវទៅកោះកុង

    BY Khmernote Media March 20, 2020
    រថយន្តដឹកទំនិញបើកបុកជញ្ជាំងភ្នំ ស្លាប់ម្នាក់របួស២នាក់ នៅតាមផ្លូវទៅកោះកុង

    ខេត្តកោះកុង-សមត្ថកិច្ចនគរបាលមូលដ្ឋាន បានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែមីនាឆ្នាំ២០២០ មានគ្រោះថ្នាក់ចរាចរណ៍រថយន្តបើកបុកជញ្ជាំងភ្នំ ស្លាប់ម្នាក់របួស២នាក់ នៅចំណុចអន្ទង់អាំងគីឡូ៦១ នៅយប់ម៉ោង ២រំលងអាធ្រាត្រ។ សមត្ថកិច្ច សូមជូនដំណឹងដល់អ្នកធ្វើដំណើរតាមផ្លូវជាតិ៤៨ថា ប្រសិនបើបងប្អនឆ្លងកាត់ផ្លូវជាតិខាងលើនេះ ជាលើកទី១ សូមបងប្អូនមេត្តាប្រុងប្រយ័ត្នខ្ពស់ ចាប់ពីចំណុចរង្វង់មូលវិថីសាយភូថង រហូតដល់ទីរួមខេត្តកោះកុង ព្រោះមានចំណោត និងកាច់កោងច្រើនកន្លែង ជាហេតុបង្កឲ្យមានគ្រោះថ្នាក់ខ្ពស់កើតឡើង ប្រសិនបើអ្នកបើកបរធ្វេសប្រហែស៕

    ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay