ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ទឹកចិត្តគ្រូពេទ្យ! គ្រាន់តែក្រសួងប្រកាសសុំការចូលរួចស្ម័គ្រចិត្តភ្លាម បងប្អូនក្រុមគ្រូពេទ្យ ១៥០នាក់ ស្ម័គ្រចិត្តចុះឈ្មោះចូលរួមប្រយុទ្ធប្រឆាំងជាមួយការរីករាលដាលនៃជំងឺកូវីដ១៩

    BY Khmernote Media March 20, 2020
    ទឹកចិត្តគ្រូពេទ្យ! គ្រាន់តែក្រសួងប្រកាសសុំការចូលរួចស្ម័គ្រចិត្តភ្លាម បងប្អូនក្រុមគ្រូពេទ្យ ១៥០នាក់ ស្ម័គ្រចិត្តចុះឈ្មោះចូលរួមប្រយុទ្ធប្រឆាំងជាមួយការរីករាលដាលនៃជំងឺកូវីដ១៩

    ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសអំពាវនាវក្នុងពេលប្រទេស និង ពិភពលោកទាំងមូលកំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងនោះដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សូមជម្រាបជូនដល់សមាជិក (និងបងប្អូនគ្រូពេទ្យផ្សេងៗទៀតទោះមិនមែនជាសមាជិកក៏ដោយ) ដែលមានបំណងស្ម័គ្រចិត្តចង់ចូលរួមជាមួយក្រសួងសុខាភិបាល ក្នុងពេលនេះ អាចទំនាក់ទំនងមកលេខទូរស័ព្ទ 012 455 555 ឬ 012 777 670 ឬ 012 351 339 ឬ 012 601 160 ដើម្បីទទួលការហ្វឹកហាត់ និង បំពេញការងារផ្សេងៗ។

    តាមរយៈការអំពាវនាវរបស់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) កាលពីម្សិលមិញ មកដល់ពេលនេះមានបងប្អូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តយើង បានចូលរួមស្ម័គ្រចិត្តធ្វើការប្រយុទ្ធប្រឆាំងជាមួយការរីករាលដាលនៃជំងឺកូវីដ១៩ ជាមួយនឹងក្រសួងសុខាភិបាលបាន ១៥០នាក់ ហើយ។ នេះគឺជាទឹកចិត្ត និង ឆន្ទ:ដ៏មុះមុត មិនអាចកាត់ថ្លៃបានរបស់បងប្អូនក្រុមគ្រូពេទ្យយើង។ ក្រុមការងារយើងនឹងបន្តទទួលអ្នកចុះឈ្មោះបន្តទៅទៀតដើម្បី យកទៅហ្វឹកហាត់ និង ទទួលយកការងារផ្សេងៗតាមតម្រូវការជាក់ស្តែង។

    សូមបញ្ជាក់ថាក្រុមការងារយើងនឹងទំនាក់ទំនងទៅអ្នកស្ម័គ្រចិត្តដែលបានចុះឈ្មោះហើយ ដើម្បីធ្វើការហ្វឹកហាត់នៅក្រសួងសុខាភិបាល ដោយចែកជាក្រុម (១ក្រុម ៥០នាក់) ចាប់ពីថ្ងៃ ទី ២៣ ដល់ ២៦ មិនា ឆ្នាំ ២០២០។ សូមអរគុណ Thank you TYDA! Together Against Covid-19

    Share This Post:
    MPO4D jitutoto mpo4d Mpoplay