ប្រពៃណាស់! លោកពូអ្នកមីង ម្ចាស់អាហារដ្ឋាន ឧបត្ថម្ភទឹកប្រាក់ ៣លានរៀល ភេសជ្ជៈ ២៥កេស លេីកទឹកចិត្តដល់ក្រុមគ្រូពេទ្យខេត្តបាត់ដំបង់ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩
ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ផេកមន្ទីរពេទ្យខេត្តបាត់ដំបង បានបង្ហោះឲ្យដឹងថា៖ សូមថ្លែងអំណរគុណចំពោះ អាហារដ្ឋាន ពន្លឺត្បូង ដែលបានឧបត្ថម្ភថវិកា និងសម្ភារៈលេីកទឹកចិត្តដល់ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យខេត្តបាត់ដំបងដេីម្បីប្រេីប្រាស់ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ (COVID-19)។ លោក ជ្រិន ញ៉ និង លោកស្រី អ៊ាង ខេង ព្រមទាំងកូនចៅ នូវទឹកប្រាក់ចំនួន៥០០ដុល្លារសហរដ្ឋអាមេរិក ទឹកសុទ្ធចំនួន១០កេះ និងទឹកផ្លែឈើ ទឹកក្រូចចំនួន១៥កេះ លោក ទាំង លីផេង ត្រូវជាកូន និងលោកស្រី ជ្រិន សុខហេង ព្រមទាំងកូនចៅ នូវទឹកប្រាក់ចំនួន១លានរៀល។
ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង សូមជូនពរលោក លោកស្រីជួបប្រទេះតែសេចក្តីសុខ សេចក្តីចម្រេីន និងជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡេីយ។ ពួកយេីងនៅមន្ទីរពេទ្យធ្វេីការដេីម្បីអ្នក សូមអ្នកនៅផ្ទះដេីម្បីពួកយេីង! សុខភាពប្រជាពលរដ្ឋ ជាកង្វល់របស់យើងទាំងអស់គ្នា! នេះជាទឹកចិត្តដ៏ប្រពៃមួយរបស់ខ្មែរដែលពេលមានទុក្ខលំបាក ចេះជួយយកអាសារគ្នា ដើម្បីសេចក្តីសុខទាំងអស់គ្នា!



