ព័ត៌មានជាតិ
ហៅស្ត្រីម្នាក់មកធ្វើកិច្ចសន្យា និងណែនាំ ក្រោយបង្ហោះព័ត៌មានមិនពិតពីវីរុសកូវីដ១៩
BY Khmernote Media
March 20, 2020
ខណៈវីរុសកូវីដកំពុងខ្លាចជាក្តីព្រួយបារម្ភរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងនោះយើងក៏នៅតែឃើញមានការចែកចាយព័ត៌មានមិនពិតអំពីវីរុសកូវីដ១៩ផងដែរ។ ជាក់ស្តែងនាពេលថ្មីៗនេះ អធិការដ្ឋាននគរបាលស្រុកបាទី ខេត្តតាកែវ បានអញ្ជើញស្ត្រីម្នាក់ អាយុ២៥ឆ្នាំ មកធ្វើកិច្ចសន្យាបទបំភ្លៃព័ត៌មាន មិនពិត(កូវីដ១៩) ដែលបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកថា នៅផ្សារចំបក់មានអ្នកឆ្លងកូរ៉ូណា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ កន្លងមក។
អធិការដ្ឋាននគរបាលស្រុកបាទី ក៏បានឲ្យដឹងផងដែរថា ស្ត្រីដែលបង្ហោះព័ត៌មានមិនពិតរូបនោះចន្ទ្រា ដែលសព្វថ្ងៃស្នាក់នៅភូមិតាំងញាតិ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ ក៏បានធ្វើសន្យាបញ្ឈប់សកម្មភាពចែកចាយព័ត៌មានមិនពិតទៀតផងដែរ៕

អត្ថបទ៖ សេម

