ព័ត៌មានជាតិ
សម្តេចតេជោ ថ្លែងអំណរគុណ អ្នកឧកញ៉ា គិត ម៉េង ដែលបរិច្ចាគថវិកា៥០ម៉ឺនដុល្លារ ជួយប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩
BY Khmernote Media
March 20, 2020
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារលិខិតថ្លែងអំណរគុណ ដល់អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ដែលបានផ្តល់ជំនួយជាថវិកាចំនួន ៥០០,០០០ ដុល្លារអាមេរិច សម្រាប់ចូលរួមក្នុងប្រតិបត្តិការទប់ស្កាត់ជំងឺកូវីដ-១៩ (COVID-19) ដែលកំពុងតែបង្កគ្រោះភ័យដោយគំរាមមកលើសុខភាពនិងជីវិតរបស់ប្រជាជនកម្ពុជាយើង។
គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានរកឃើញអ្នកមានវិជ្ជមានវីរុសកូវីដ១៩សរុបទូទាំងប្រទេសចំនួន៤៧ករណីហើយ៕

អត្ថបទ៖ សេម