ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    កើនឡើងរាល់ថ្ងៃ! ប្រទេសថៃមានករណីអ្នកឆ្លងកូវីដ១៩ បន្ថែម ៥០ នាំឱ្យករណីសរុបចុងក្រោយគឺ ៣២២នាក់

    BY autoadmin March 20, 2020
    កើនឡើងរាល់ថ្ងៃ! ប្រទេសថៃមានករណីអ្នកឆ្លងកូវីដ១៩ បន្ថែម ៥០ នាំឱ្យករណីសរុបចុងក្រោយគឺ ៣២២នាក់

    រដ្ឋាភិបាលថៃបានរាយការណ៍ពីការឆ្លងវីរុស COVID-19 ថ្មីបន្ថែមចំនួន ៥០ករណី នៅថ្ងៃសុក្រនេះ នាំឱ្យចំនួនសរុបកើនដល់ ៣២២ ដែលភាគច្រើននៅទីក្រុងបាងកក។ លោក Suwannachai Wattanayingcharoenchai អគ្គនាយកនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺ បានប្រាប់សន្និសីទសារព័ត៌មានមួយថា ករណីថ្មីៗនេះបែងចែកជា ២ក្រុម ហើយភាគច្រើនគឺជាអ្នកមានទំនាក់ទំនងជាមួយអ្នកឆ្លងមុនៗ។

    ក្រុមទី១នៃករណីថ្មីដែលមានចំនួន ៤១នាក់ ត្រូវបានផ្សារភ្ជាប់ទៅនឹងការឆ្លងមុនៗ ហើយមួយក្រុមផ្សេងទៀត មានអ្នកឆ្លង ៩នាក់ ដែលទាក់ទងនឹងការមកដល់របស់បរទេស និងមានទាក់ទងជាមួយជនបរទេស។ ប្រទេសថៃរហូតដល់ពេលនេះមានកររណីស្លាប់តែ​ ១ ខណៈមានអ្នកជំងឺចំនួន ៤៣នាក់ បានជាសះស្បើយ និងបានត្រឡប់ទៅផ្ទះវិញ រីឯ ២៧៨នាក់ ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

    អត្ថបទ៖ លីដា
    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: