ដំណឹងល្អសម្រាប់ពលរដ្ឋខ្មែរ! មិត្តចិន បានសម្រេចបញ្ជូនគ្រូពេទ្យជំនាញ៧នាក់ មកកាន់ប្រទេសកម្ពុជា ដើម្បីជួយបង្រៀនអំពីការព្យាបាលជំងឺកូវីដ១៩ នឹងមកដល់នៅថ្ងៃ ២៣ មីនា នេះ
កាលពីយប់មិញនេះ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ បានអោយដឹងថា កម្ពុជាបានរកឃើញវិជ្ជមាន កូវីដ-១៩ ចំនួន ១០ករណីទៀតត ដោយសរុបមកទល់នឹងបច្ចុប្បន្នចំនួនកើនឡើងដល់ ៤៧ករណី។ ក្នុងសេចក្តីប្រកាសនេះដែរ បានអោយដឹងដែរថា ការរកឃើញវិជ្ជមាន កូវីដ-១៩ ថ្មីនេះគឺមាន ០៤ករណីជាបុរសជនជាតិខ្មែរ ដែលវិលត្រឡប់មកពីចូលរួមពិធីសាសនានៅប្រទេស ម៉ាឡេស៊ី និង ០៦ករណីទៀត ជាបុរសជនជាតិម៉ាឡេស៊ី ផ្ទាល់តែម្តង។
មុននេះបន្តិច តាមរយៈអង្គភាពសារព័ត៌មាន Fresh News បានចុះផ្សាយថា មន្រ្តីស្ថានទូតចិន បញ្ជាក់ប្រាប់ ” បន្ទាប់ពីជោគជ័យ ក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ ប្រទេសចិន ពេលនេះរដ្ឋាភិបាលចិន បានសម្រេចបញ្ជូនគ្រូពេទ្យជំនាញ៧នាក់ មកកាន់ប្រទេសកម្ពុជា ដើម្បីជួយបង្រៀនអំពីការព្យាបាលជំងឺកូវីដ១៩។ ក្រុមគ្រូពេទ្យទាំងអស់ នឹងមកដល់ប្រទេសកម្ពុជា នៅថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ”។ ដំណឹងនេះពិតជារីករាយសម្រាប់បងប្អូនប្រជាជនខ្មែរយើងណាស់។


