ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    Breaking News! កម្ពុជារកឃើញអ្នកផ្ទុកមេរោគកូវីដ ១៩ ចំនួន៤នាក់បន្ថែមទៀត ក្នុងនោះបុរសខ្មែរនៅភ្នំពេញ ឆ្លងដោយសារចាប់ដៃ និងនៅជិតស្និទ្ធអ្នកមកពីម៉ាឡេស៉ី ធ្វើឲ្យចំនួនសរុបកើនដល់ ៥១ករណី

    BY Khmernote Media March 20, 2020
    Breaking News! កម្ពុជារកឃើញអ្នកផ្ទុកមេរោគកូវីដ ១៩ ចំនួន៤នាក់បន្ថែមទៀត ក្នុងនោះបុរសខ្មែរនៅភ្នំពេញ ឆ្លងដោយសារចាប់ដៃ និងនៅជិតស្និទ្ធអ្នកមកពីម៉ាឡេស៉ី ធ្វើឲ្យចំនួនសរុបកើនដល់ ៥១ករណី

    យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចុះផ្សាយកាលពីយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ បានអោយដឹងថា កម្ពុជាបានរកឃើញវិជ្ជមាន កូវីដ-១៩ ចំនួន ៤ករណីទៀត ដោយសរុបមកទល់នឹងបច្ចុប្បន្នចំនួនកើនឡើងដល់ ៥១ករណី។ ក្នុងសេចក្តីប្រកាសនេះដែរ បានអោយដឹងដែរថា ការរកឃើញវិជ្ជមាន កូវីដ-១៩ ថ្មីនេះគឺមាន ០៣ករណីជាបុរសជនជាតិខ្មែរ និង ០១ករណីទៀត ជាបុរសជនជាតិម៉ាឡេស៊ី ។

    គួរបញ្ជាក់ផងដែរថា ដោយសារតែការរាតត្បាតវីរុសកូវីដ១៩ រដ្ឋាភិបាលកម្ពុជា បានប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ ហើយក៏បានប្រកាសអោយបិទ KTV រោងកុន ក្លឹបកំសាន្ត ហាមមិនអោយមានការជួបជុំរៀបចំពិធីសាសនាផ្សេងៗនោះឡើយ និងអោយធ្វើការផ្អាកការរៀបចំប្រគុំតន្ត្រីតាមទីសាធារណៈ ទូទាំងប្រទេសផងដែរ។ សូមអានសេចក្តីប្រកាសនៅខាងក្រោម៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay