ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    អ៉ីតាលីមានអ្នកស្លាប់ថ្មីបន្ថែម ៦២៧នាក់ ដែលជាចំនួនដ៏ច្រើនបំផុតតាំងពីមានការផ្ទុះឡើងនៃវីរុសកូវីដ១៩

    BY autoadmin March 21, 2020
    អ៉ីតាលីមានអ្នកស្លាប់ថ្មីបន្ថែម ៦២៧នាក់ ដែលជាចំនួនដ៏ច្រើនបំផុតតាំងពីមានការផ្ទុះឡើងនៃវីរុសកូវីដ១៩

    ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅប្រទេសអ៉ីតាលីបានកើនឡើងយ៉ាងខ្លាំង ដោយមានអ្នកស្លាប់ថ្មីចំនួន ៦២៧នាក់ ត្រូវបានកត់ត្រាត្រឹមរយៈពេលពេញមួយយប់។ ការកើនឡើងនេះគឺជាការកើនឡើងប្រចាំថ្ងៃដ៏ធំបំផុត ចាប់តាំងពីវីរុសនេះ បានលេចមុខនៅក្នុងប្រទេសកាលពីជាងមួយខែមុន។ ការកើនឡើងនៃការស្លាប់ដោយសារវីរុសរវាងថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ គឺមានការកើនឡើងជាង ១៨% ដែលនាំឱ្យចំនួនអ្នកស្លាប់នៅទីនោះ កើនដល់ ៤,០៣២នាក់។

    ករណីស្លាប់ច្រើនរបស់អ៉ីតាលីធ្លាប់ត្រូវបានកត់ត្រាកាលពីថ្ងៃពុធម្ដងដែរ នៅពេលដែលមានអ្នកស្លាប់ថ្មីចំនួន ៤៧៥នាក់ ហើយមួយថ្ងៃក្រោយមក អ៉ីតាលីបានវ៉ាដាច់ចិនដីគោកក្នុងនាមជាប្រទេស ដែលមានអ្នកស្លាប់ដោយសារវីរុសដ៏សាហាវមួយនេះច្រើនបំផុត។ គិតត្រឹមថ្ងៃសុក្រប្រទេសអ៉ីតាលីមានករណី COVID-19 ចំនួនជាង ៤៧,០០០ករណី ដែលជិត ៣,០០០ករណី កំពុងមានស្ថានភាពធ្ងន់ធ្ងរ៕

    អត្ថបទ៖ លីដា

    Share This Post: