ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    អបអរសាទរ! ស្រ្តីពិការជនជាតិអង់គ្លេស ជាសះស្បើយពីមេរោគកូវីដ១៩ (តេស្តអវិជ្ជមាន ២លើក) ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ នៅថ្ងៃស្អែកនេះ

    BY Khmernote Media March 21, 2020
    អបអរសាទរ! ស្រ្តីពិការជនជាតិអង់គ្លេស ជាសះស្បើយពីមេរោគកូវីដ១៩ (តេស្តអវិជ្ជមាន ២លើក) ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ នៅថ្ងៃស្អែកនេះ

    រាជធានីភ្នំពេញ៖ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ ដែលត្រូវបានរកឃើញមានវីរុសកូវីដនៅខេត្តកំពង់ចាម នៅលើនាវា Viking Cruise Journey ហើយត្រូវបានបញ្ជូនមកព្យាបាលនៅក្រុងភ្នំពេញនោះ ឥឡូវនេះបានជាសះស្បើយហើយ។ បើតាមការពីបញ្ជាក់ពីក្រុមគ្រូពេទ្យបានឲ្យដឹងថា ស្ត្រីជនជាតិអង់គ្លេសរូបនេះនឹងត្រូវអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យឆាប់ៗខាងមុខនេះ។

    គួរបញ្ជាក់ផងដែរថា គិតត្រឹមយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានរកឃើញអ្នកមានវិជ្ជមានវីរុសកូវីដ១៩សរុបចំនួន ៥១ករណី ដែលមានដូចជា៖

    + រាជធានីភ្នំពេញ ១១ករណី
    + ក្រុងព្រះសីហនុ ១ករណី
    + ខេត្តសៀមរាប ២ករណី
    + ខេត្តកំពង់ចាម ១០ករណី
    + ខេត្តបាត់ដំបង ៨ករណី
    + ខេត្តព្រះវិហារ ២ករណី
    + ខេត្តបន្ទាយមានជ័យ ២ករណី
    + ខេត្តកំពង់ឆ្នាំ ៣ករណី
    + ខេត្តកំពត ២ករណី
    + ខេត្តត្បូងឃ្មុំ ៤ករណី
    + ខេត្តកែប ៤ករណី
    + ខេត្តកោះកុង ១ករណី
    + ខេត្តកណ្តាល ១ករណី

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay