ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    Breaking News! កម្ពុជារកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ២នាក់បន្ថែមទៀត ជាបុរសទេសចរជនជាតិបារាំង នៅខេត្តព្រះសីហនុ សរុប ៥៣នាក់

    BY Khmernote Media March 21, 2020
    Breaking News! កម្ពុជារកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ២នាក់បន្ថែមទៀត ជាបុរសទេសចរជនជាតិបារាំង នៅខេត្តព្រះសីហនុ សរុប ៥៣នាក់

    យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចុះផ្សាយកាលពីយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ បានអោយដឹងថា កម្ពុជាបានរកឃើញវិជ្ជមាន កូវីដ-១៩ ចំនួន ២ករណីទៀត ដោយសរុបមកទល់នឹងបច្ចុប្បន្នចំនួនកើនឡើងដល់ ៥៣ករណី។ ក្នុងសេចក្តីប្រកាសនេះដែរ ការរកឃើញវិជ្ជមាន កូវីដ-១៩ គឺត្រូវបានរកឃើញនៅលើបុរសទេសចរជនជាតិបារាំង ដែលស្នាក់នៅក្នុងសណ្ឋាគារមួយក្នុងខេត្តព្រះសីហនុ។ អ្វីដែលគួរអោយត្រេកអរនោះគឺ ស្ត្រីជានជាតិអង់គ្លេស ដែលរកឃើញវិជ្ជមាន កូវីដ-១៩ នៅលើនាវាទេសចរណ៍ Viking នៅខេត្តកំពង់ចាម កន្លងទៅពេលនេះបានជាសះស្បើយ ក្រោយការធ្វើតេស្តចំនួន២ដង ហើយគាត់នឹងត្រូវបានអនុញ្ញាតអោយចេញពីមន្ទីពេទ្យនៅស្អែកនេះ៕

    គួរបញ្ជាក់ផងដែរថា ដោយសារតែការរាតត្បាតវីរុសកូវីដ១៩ រដ្ឋាភិបាលកម្ពុជា បានប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ ហើយក៏បានប្រកាសអោយបិទ KTV រោងកុន ក្លឹបកំសាន្ត ហាមមិនអោយមានការជួបជុំរៀបចំពិធីសាសនាផ្សេងៗនោះឡើយ និងអោយធ្វើការផ្អាកការរៀបចំប្រគុំតន្ត្រីតាមទីសាធារណៈ ទូទាំងប្រទេសផងដែរ។ សូមអានសេចក្តីប្រកាសនៅខាងក្រោម៕

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay