ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    កើនឡើងឥតឈប់! មួយថ្ងៃសោះ អ៊ីតាលីមានអ្នកស្លាប់ជិត៨០០នាក់ ដោយសារកូវីដ១៩

    BY Khmernote Media March 22, 2020
    កើនឡើងឥតឈប់! មួយថ្ងៃសោះ អ៊ីតាលីមានអ្នកស្លាប់ជិត៨០០នាក់ ដោយសារកូវីដ១៩

    អ៊ីតាលី៖  យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channelnewsasia បានឲ្យដឹងថា តាមរបាយការណ៍ពីប្រទេសអ៊ីតាលីគិតត្រឹមថ្ងៃសៅរ៍ ទី២១ បានឲ្យដឹងថា ចំនួនអ្នកស្លាប់ថ្មីក្នុងរយៈពេល១ថ្ងៃ ដោយសារវីរុសកូវីដ១៩ មានចំនួនរហូតដល់ទៅ ៧៩៣នាក់ ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបបានកើនឡើងដល់ ៤,៨២៥នាក់ ដោយចំនួននេះស្មើនឹង ៣៨.៣%នៃចំនួនអ្នកស្លាប់សរុបទូទាំងពិភពលោក ហើយវាក៏តួលេខអ្នកស្លាប់ប្រចាំថ្ងៃដ៏ខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រទេសអ៊ីតាលីផងដែរ។

    ចំណែកឯអ្នកឆ្លងវីរុសកូវីដ១៩ ប្រចាំថ្ងៃនៅក្នុងប្រទេសអ៊ីតាលី គឺមានចំនួន ៦,៥៥៧ករណី ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ៥៣,៥៧៨នាក់ ហើយគិតមកទល់ពេលនេះ ប្រទេសអ៊ីតាលីក៏បានខំប្រឹងព្យាបាលអ្នកជំងឺបានជាសះស្បើយចំនួន ៦,០៧២នាក់ផងដែរ៕

    អត្ថបទ៖ សេម
    ប្រភព៖ Channelnewsasia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay