ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ជនជាតិខ្មែរ២នាក់ នៅប្រទេសកូរ៉េ ឆ្លងជំងឺ កូវីដ-១៩ ក្នុងនោះនារីវ័យ២៣ឆ្នាំ រៀបការជាមួយស្វាមីជនជាតិកូរ៉េ ហើយឆ្លងពីប្តី

    BY Khmernote Media March 22, 2020
    ជនជាតិខ្មែរ២នាក់ នៅប្រទេសកូរ៉េ ឆ្លងជំងឺ កូវីដ-១៩ ក្នុងនោះនារីវ័យ២៣ឆ្នាំ រៀបការជាមួយស្វាមីជនជាតិកូរ៉េ ហើយឆ្លងពីប្តី

    តាមការចុះផ្សាយរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េ នៅមុននេះបន្តិចលើបណ្តាញសង្គម Facebook ផ្លូវការបានអោយដឹងថា មានជនជាតិខ្មែរដែលរស់នៅប្រទេសកូរ៉េ ចំនួន២នាក់បានឆ្លងជំងឺកូវីដ-១៩ ។ បន្ថែមពីនេះទៀត ស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េ បានអោយដឹងដែរថា៖ ” ស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េសូមជូនដំណឹងជាបឋមថាថ្ងៃសៅរ៍ ទី២១​ ខែមីនា​ ឆ្នាំ២០២០​នេះ​ មានជនជាតិខ្មែរចំនួន២នាក់ ដែលជានារីខ្មែររៀបការស្វាមីកូរ៉េ​ ០១នាក់​ អាយុ២៣ឆ្នាំ​ ម្តាយ​ អាយុ​ ៤៦ឆ្នាំ​ រួមជាមួយនឹងកូនប្រុសអាយុទើប៣ខែ នៅទីក្រុងប៊ូឆុន​ ដែលស្ថិតនៅចម្ងាយប្រមាណ២០គីឡូម៉ែត្រពីទីក្រុងសេអ៊ូល​ បានឆ្លងវីរ៉ុស​ COVID-19 ពីប្តីរបស់គាត់ ដែលប្តីរូបនោះបានឆ្លងពីក្មួយ​បានផ្ទុកវីរ៉ុសCOVID-19 ពីទីក្រុងដេគូ​ ដែលជាតំបន់ឆ្លងខ្លាំងជាងគេនៅកូរ៉េ​។

    សូមជម្រាបជូនថា​ ប្តីរបស់នារីខ្មែររូបនេះ​ ត្រូវបានគេពិនិត្យឃេីញមាន​ COVID-19 នៅថ្ងៃទី០៧​ ខែមីនា​ ឆ្នាំ២០២០​និងត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក​ និងព្យាបាលជិតជាសះស្បេីយរួចទៅហេីយ។ យប់មិញ​ (២១ មីនា ២០២០) ក្រុមគ្រូពេទ្យកូរ៉េ​ បានបញ្ជូនពួកគាត់ទៅមន្ទីពេទ្យម៉្យុងជី នៅអ៉ីលសានដើម្បីពិនិត្យ​ និងព្យាបាល។ បច្ចប្បន្ន​ ស្ថានទូតបាននិងកំពុងតែប្រមូលព័ត៌មានច្បាស់ការបន្ថែមទៀត និងធ្វើការសម្របសម្រួលជាមួយក្រសួងការបរទេសកូរ៉េ អាជ្ញាធរសុខាភិបាល មន្ទីរពេទ្យអ៉ីលសានម៉្យុងជី និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត បន្ថែមពីនោះកំពុងបញ្ជូនមន្ត្រីចុះទៅមន្ទីរពេទ្យដោយផ្ទាល់ដេីម្បីតាមដានពីស្ថានភាពសុខភាពរបស់ពួកគាត់នាព្រឹកនេះ។”

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay