លោក ឡុង ឌីម៉ង់ អគ្គរាជទូតកម្ពុជា ប្រចាំប្រទេសកូរ៉េ ទូរស័ព្ទទៅសួរសុខទុក្ខផ្ទាល់ជាមួយជនជាតិខ្មែរ ដែលផ្ទុកវីរុស កូវីដ-១៩
តាមការបញ្ជាក់របស់លោក ឡុង ឌីម៉ង់ ដែលជាអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសកូរ៉េខាងត្បូងបានអោយដឹងថា លោកបានជជែកញនាជាមួយជនជាតិខ្មែរដែលផ្ទុកវីរុស កូវីដ-១៩ ដោយផ្ទាល់តាមរយៈទូរស័ព្ទ និងសួរសុខទុក្ខពួកគាត់ ហើយលោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា ប្អូនស្រីរួមទាំងម្ដាយហើយនិងកូនប្រុសដែលមានអាយុទើបតែបាន 3 ខែនោះ មានសុខភាពល្អធម្មតា ទាំងផ្លូវកាយ និងផ្លូវចិត្ត។
អគ្គរាជទូតកម្ពុជា រូបនេះបានអោយដឹងនៅលើបណ្តាញសង្គម Facebook ថា៖ “ព្រឹកនេះខ្ញុំបានជួបជជែកជាមួយប្អូនស្រីដែលមានផ្ទុកវីរ៉ុស covid19 តាមរយៈទូរស័ព្ទពីក្នុងមន្ទីរពេទ្យដោយមានការអនុញ្ញាតជាពិសេសពីសំណាក់អាជ្ញាធរសុខាភិបាលកូរ៉េ។ ប្អូនស្រីរួមទាំងម្ដាយហើយនិងកូនប្រុសដែលមានអាយុទើបតែបាន 3 ខែនោះ កំពុងតែមានសុខភាពល្អប្រសើររួមទាំងសុខភាពផ្លូវចិត្តផង។ ស្ថានទូតកម្ពុជារួមទាំងរូបខ្ញុំផ្ទាល់ នឹងបន្តតាមដានស្ថានភាពសុខភាពរបស់ប្អូនស្រីនិងម្ដាយក៏ដូចជាទារកនេះ ដោយយកចិត្តទុកដាក់បំផុត រួមទាំងផ្ដល់នូវរាល់កិច្ចសហការនានាជាមួយនឹងអាជ្ញាធរពាក់ព័ន្ធទាំងអស់របស់កូរ៉េ។”

