ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បិទសណ្ឋាគារ ដែលក្រុមទេសចរណ៍បារាំងចូលស្នាក់នៅជាបណ្តោះអាសន្ន ក្រោយរកឃើញវិជ្ជមានកូវីដ-១៩ នៅក្នុងសណ្ឋាគារចំនួន ៣១ករណី កាលពីយប់មិញ

    BY Khmernote Media March 23, 2020
    បិទសណ្ឋាគារ ដែលក្រុមទេសចរណ៍បារាំងចូលស្នាក់នៅជាបណ្តោះអាសន្ន ក្រោយរកឃើញវិជ្ជមានកូវីដ-១៩ នៅក្នុងសណ្ឋាគារចំនួន ៣១ករណី កាលពីយប់មិញ

    យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា កាលពីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ កន្លងទៅនេះបានអោយដឹងថា សណ្ឋាគារមួយកន្លែងនៅក្រុងព្រះសីហនុ ដែលជាកន្លែងស្នាក់នៅរបស់ក្រុមទេសចរណ៍ជនជាតិបារាំងនោះត្រូវបានបិទជាបណ្ដោះអាសន្ន ដោយមិនអោយមានការចេញចូលដោយគ្មានភារកិច្ចនោះទេ។ សេចក្តីប្រកាសនេះដែរ ធ្វើឡើងក្រោយពេលដែលក្រសួង បានរកឃើញវិជ្ជមាន កូវីដ-១៩ ចំនួន៣១នាក់ទៀត នៅក្នុងសណ្ឋាគារមួយនេះ កាលពីយប់មិញដោយក្នុងនោះមាន២៩នាក់ភ្ញៀវទេសចរណ៍ជនជាតិបារាំង និង២នាក់ទៀតជាអ្នកមគ្គុទេសទេសចរ ក្រុមទេសចរបារាំងនេះផ្ទាល់តែម្តង។

    គួរបញ្ជាក់ផងដែរបច្ចុប្បន្ន រដ្ឋាភិបាលកម្ពុជា បានប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ ហើយក៏បានប្រកាសអោយបិទ KTV រោងកុន ក្លឹបកំសាន្ត ហាមមិនអោយមានការជួបជុំរៀបចំពិធីសាសនាផ្សេងៗនោះឡើយ និងអោយធ្វើការផ្អាកការរៀបចំប្រគុំតន្ត្រីតាមទីសាធារណៈ ទូទាំងប្រទេសផងដែរ៕

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay