ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ជនជាតិបារាំងម្នាក់ ដែលផ្ទុកវីរុស កូវីដ-១៩ ត្រូវបានបញ្ជូនចេញពីខេត្តព្រះសីហនុ មកព្យាបាលនៅភ្នំពេញវិញ តាមឧទ្ធម្ភាគចក្រ ព្រោះមានអការៈធ្ងន់ធ្ងរ

    BY Khmernote Media March 22, 2020
    ជនជាតិបារាំងម្នាក់ ដែលផ្ទុកវីរុស កូវីដ-១៩ ត្រូវបានបញ្ជូនចេញពីខេត្តព្រះសីហនុ មកព្យាបាលនៅភ្នំពេញវិញ តាមឧទ្ធម្ភាគចក្រ ព្រោះមានអការៈធ្ងន់ធ្ងរ

    តាមការអោយដឹងពីឯកឧត្តម ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននៅលើបណ្តាញសង្គម Facebook របស់លោកនៅយប់នេះបានអោយដឹងថា ជនជាតិបារាំងម្នាក់ក្នុងចំណោម២នាក់ ដែលមានផ្ទុកវីរុស កូវីដ-១៩ ត្រូវបានបញ្ជូនចេញពីខេត្តព្រះសីហនុ តាមឧទ្ធម្ភាគចក្រទៅភ្នំពេញ ដើម្បីព្យាបាលបន្តដោយសារតែអការៈរបស់គាត់ធ្ងន់ធ្ងរជាងគេ ពិបាកដកដង្ហើម និងរួមផ្សំជាមួយជំងឺសួតរបស់គាត់ពីមុនស្រាប់ផង។

    រដ្ឋមន្ត្រីក្រសួងព័ត៌មានដដែល បានបង្ហោះសារនៅលើបណ្តាញសង្គមថា ៖ “សូមគោរពរាយការណ៍ជូន ឯកឧត្តរដ្ឋមន្រ្តីជ្រាបដ៍ខ្ពង់ខ្ពស់ នៅរសៀលថ្ងៃទី ២២ មីនា ឆ្នាំ២០២០នេះ ជនជាតិបារាំងម្នាក់ ក្នុងចំណោម២នាក់ដែលបានរកឃើញផ្ទុកមេរោគ Covid-19 ហើយត្រូវបានរក្សាទុកព្យាបាលនៅមន្ទីរពេទ្យ បង្គែកខេត្តព្រះសីហនុ ថ្ងៃនេះត្រូវបានបញ្ជូនទៅបន្តការព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត រាជធានីភ្នំពេញ ។ បើតាមលោកស្រី លឹម សាមាន ប្រធានមន្ទីរសុខាភិបាលខេត្ត អោយដឹងថា ដោយពិនិត្យឃើញថាជនជាតិបារាំងម្នាក់ដែល វិជ្ជមាន Covid-19 មានអការះធ្ងន់ជាងគេ ពិបាកដកដង្ហើម ដែលរួមផ្សំជាមួយជំងឺសួតរបស់គាត់ពីមុនស្រាប់ផងនោះ ក្រុមគ្រូពេទ្យបានសម្រេចដឹកគាត់តាម ឧទ្ធម្ភាគចក្រទៅភ្នំពេញ ដើម្បីអោយគ្រូពេទ្យជំនាញខាងសួតបន្តការតាមដានព្យាបាល ។ ដោយឡែកជនជាតិបារាំងម្នាក់ទៀតដែលមាន Covid-19 ដែរនោះត្រូវបានរក្សាទុកដាច់ដោយឡែកដើម្បីធ្វើការព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្តព្រះសីហនុបន្តទៀត ៕ ដោយសេចក្តីគោរពពីមន្ទីរព័ត៌មាន ខេត្តព្រះសីហនុ”

    គួរបញ្ជាក់ផងដែរថា គិតត្រឹមយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងវីរុស កូវីដ-១៩ នៅទូទាំងប្រទេសកម្ពុជា កើនឡើងដល់៨៤ករណី៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay