ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ប្រទេសថៃរាយការណ៍ករណីថ្មីចំនួន ១៨៨ បន្ថែមទៀត នាំឱ្យករណីសរុបកើនដល់ ៥៩៩នាក់

    BY autoadmin March 23, 2020
    ប្រទេសថៃរាយការណ៍ករណីថ្មីចំនួន ១៨៨ បន្ថែមទៀត នាំឱ្យករណីសរុបកើនដល់ ៥៩៩នាក់

    បាងកក៖ ការឆ្លងថ្មីៗជិត ២០០នាក់ ត្រូវបានគេរាយការណ៍កាលពីថ្ងៃអាទិត្យ ដែលជាការកើនឡើងខ្ពស់បំផុតក្នុងរយៈពេលមួយថ្ងៃ។ ចំពេលដែលរដ្ឋាភិបាលកំពុងចាត់វិធានការតឹងរ៉ឹងជាងមុន ចំនួននៃការឆ្លងត្រូវបានគេព្យាករណ៍ថា នឹងកើនលើស ១០០០ នាក់ក្នុងរយៈពេល ៧ថ្ងៃខាងមុខ។ បន្ទាប់ពីមានសេចក្តីប្រកាសវិធានការថ្មីៗ ប្រជាជនបាននៅទីក្រុងបាងកកបានប្រមូលផ្តុំគ្នានៅស្ថានីយ៍រថយន្តក្រុង ដើម្បីត្រៀមចាកចេញពីទីក្រុង និងប្រទេស។

    លោក Thaveesilp Wisanuyothin អ្នកនាំពាក្យក្រសួងសុខាភិបាលបាននិយាយថា ចំនួនករណីអ្នកឆ្លងវីរុស COVID-19 បានកើនឡើងដល់ ៥៩៩ករណី ដែលភាគច្រើននៃករណីថ្មីបានប្រមូលផ្តុំនៅក្នុងទីក្រុងបាងកក។ ក្រសួងក៏បានជំរុញផងដែរថា ប្រជាជនដែលកន្លែងធ្វើការរបស់ពួកគេត្រូវផ្អាក គួរនៅមួយកន្លែងកុំត្រឡប់ទៅខេត្តវិញ ព្រោះពួកគេអាចចម្លងវីរុសនេះទៅសមាជិកគ្រួសាររបស់ពួកគេនៅផ្ទះ ដែលធ្វើឱ្យការផ្ទុះឡើងកាន់តែធ្ងន់ធ្ងរឡើង៕

    អត្ថបទ៖ លីដា

    Share This Post: