ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ការណែនាំរបស់ WHO អំឡុងពេលមានការផ្ទុះឡើងនៃវីរុស កូវីដ-១៩

    BY autoadmin March 23, 2020
    ការណែនាំរបស់ WHO អំឡុងពេលមានការផ្ទុះឡើងនៃវីរុស កូវីដ-១៩

    លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បានផ្តល់ដំបូន្មានលើរបៀបដែលមនុស្សអាចថែរក្សាសុខភាពរបស់ពួកគេនៅឯសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសុក្រ។ នៅក្នុងសុន្ទរកថាបើករបស់គាត់នៅឯសន្និសីទខ្លីមួយនៅទីក្រុងហ្សឺណែវប្រទេសស្វីស គាត់បានបញ្ចូលការណែនាំសុខភាពដូចខាងក្រោម៖

    ១. បរិភោគអាហារបំប៉នសុខភាព និងមានជីវជាតិ ដែលជួយប្រព័ន្ធភាពស៊ាំរបស់អ្នកឱ្យដំណើរការបានល្អ។

    ២. កំណត់ការទទួលទានស្រារបស់អ្នក និងជៀសវាងភេសជ្ជៈដែលមានជាតិស្ករ។

    ៣. គាត់បាននិយាយថាកុំជក់ បារីព្រោះការជក់បារីបំផ្លាញសួតរបស់អ្នក ហើយអាចបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺធ្ងន់ធ្ងរ ប្រសិនបើអ្នកឆ្លងមេរោគ Covid-19 ។

    ៤. ធ្វើលំហាត់ប្រាណ។ អង្គការសុខភាពពិភពលោកណែនាំឱ្យធ្វើលំហាត់ប្រាណរយៈពេល ៣០នាទី ក្នុងមួយថ្ងៃសម្រាប់មនុស្សពេញវ័យ និងមួយម៉ោងក្នុងមួយថ្ងៃសម្រាប់កុមារ។

    – ប្រសិនជាអាចសូមចេញក្រៅហាត់ប្រាណដោយការដើរ ឬរត់ ប៉ុន្តែសូមរក្សាចម្ងាយពីមនុស្សដទៃ។

    – ប្រសិនបើអ្នកមិនអាចចេញពីផ្ទះ គួររកវីដេអូហាត់ប្រាណតាមអ៉ីនធឺណេត រាំលេងតាមភ្លេង ហាត់យូហ្គា ឬដើរឡើងជណ្តើរ។

    – ប្រសិនបើអ្នកធ្វើការនៅផ្ទះត្រូវប្រាកដថា អ្នកមិនអង្គុយនៅតែមួយកន្លែងក្នុងរយៈពេលយូរ។ ក្រោកឡើងហើយសម្រាក ៣នាទី រៀងរាល់ ៣០នាទីម្តង។

    ៥. អង្គការសុខភាពពិភពលោកបាននិយាយថា វាជារឿងធម្មតាទេដែលមានអារម្មណ៍តានតឹង អារម្មណ៍ច្របូកច្របល់ និងភ័យខ្លាចក្នុងពេលមានជំងឺរាតត្បាតនេះ។ ដូច្នេះសូមនិយាយលេងជាមួយមនុស្សដែលអ្នកស្គាល់ និងទុកចិត្ត។

    នៅក្នុងសុន្ទរកថាដដែល លោកបណ្ឌិត Tedros បាននិយាយថា៖«រឿងមួយដែលយើងកំពុងរៀនគឺថា ទោះបីមនុស្សចាស់គឺជាមនុស្សដែលរងគ្រោះខ្លាំងជាងគេក៏ដោយ ក៏មនុស្សវ័យក្មេងមិនរួចខ្លួនដែរ»។ ដូច្នេះសូមចូលរួមអនុវត្តទាំងអស់គ្នា ដើម្បីសុខភាពរបស់យើងគ្រប់គ្នា៕

    អត្ថបទ៖ លីដា
    ប្រភព៖​ The Straits Times

    Share This Post: