កូវីដ-១៩
ព្រឹកនេះរកឃើញវិជ្ជមានថ្មី កូវីដ-១៩ ចំនួន២នាក់ទៀត នៅខេត្តកោះកុង និង កំពង់ចាម សរុបកើនដល់ ៨៦ករណី
BY Khmernote Media
March 23, 2020
គិតត្រឹមម៉ោង១០ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ហៅកាត់ថា CDC បានបង្ហាញលទ្ធផលវិជ្ជមានថ្មី កូវីដ-១៩ ចំនួន២នាក់បន្ថែមទៀត នៅខេត្តកោះកុងម្នាក់ និងខេត្តកំពង់ចាម ដែលសរុបកើនដល់៨៦ករណី។ គួរបញ្ជាក់ផងដែរថា កាលពីយប់ថ្ងៃទី២២ ម្សិលមិញនេះ ក្រសួងសុខាភិបាល បានប្រកាសថារកឃើញវិជ្ជមានថ្មី កូវីដ-១៩ ចំនួន៣១ករណី នៅក្នុងសណ្ឋាគារមួយក្នុងក្រុងព្រះសីហនុ ដែលក្នុងនោះមានជនជាតិបារាំងចំនួន២៩នាក់ និងជនជាតិខ្មែរ២នាក់។
នៅព្រឹកថ្ងៃទី២៣នេះដដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អោយរដ្ឋបាលគ្រប់ខេត្តទាំងអស់ ជ្រើសរើសសាលារៀន ដើម្បីត្រៀមដាក់អ្នកជំងឺ កូវីដ-១៩ ដែលជាក់ស្តែងនៅខេត្តព្រះសីហនុ ចំនួនអ្នកឆ្លង កូវីដ-១៩ មានច្រើនជាងគេនៅកម្ពុជា៕

ប្រភព៖ នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង