ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខេត្តស្រីម្នាក់គត់នៅកម្ពុជា ប្រកាសថា ទោះបីជាមានការបិទព្រំដែន តែការដឹកទំនិញតាមរថយន្តនៅរក្សាដដែល សូមបងប្អូនកុំមានការព្រួយបារម្ភ

    BY Khmernote Media March 23, 2020
    អភិបាលខេត្តស្រីម្នាក់គត់នៅកម្ពុជា ប្រកាសថា ទោះបីជាមានការបិទព្រំដែន តែការដឹកទំនិញតាមរថយន្តនៅរក្សាដដែល សូមបងប្អូនកុំមានការព្រួយបារម្ភ

    ក្រោយមានការប្រកាសបិទព្រំដែនកម្ពុជា-ថៃ រួចមកប្រជាពលរដ្ឋនៅខេត្តកោះកុង បាននាំគ្នាសម្រុកទិញទំនិញមកស្តុកទុក ដែលជាហេតុធ្វើអោយទំនិញមានការឡើងថ្លៃខ្លាំង ស្របពេលដែលវីរុស កូវីដ-១៩ កំពុងតែធ្វើការវាយលុកស្ទើរពេញពិភពលោក ជាពិសេសតំបន់ប៉ែកអ៉ឺរ៉ុប តែម្តង។ ដោយសារតែការបិទព្រំដែននេះដែរ លោកជំទាវ មិថុនា ភូថង ដែលជាអភិបាលនៃគណៈអភិបាលខេត្តកោះកុង និងជាអភិបាលខេត្តស្រីតែម្នាក់គត់នៅកម្ពុជា បានប្រកាសថា ទោះបីជាមានបិទព្រំដែន តែការដឹកទំនិញតាមរថយន្តនៅរក្សាដដែល ដូច្នេះហើយសូមបងប្អូនកុំមានការព្រួយបារម្ភអី។

    លោកជំទាវ បានបង្ហោះសារនៅលើបណ្តាញសង្គម Facebook ថា៖ “#នាងខ្ញុំជម្រាបជូនបងប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា ដោយសារពេលនេះបងប្អូនមានការព្រួយបារម្ភការឆ្លងនូវវីវុស Covid19​ និងការបិទនៅច្រកទ្វារអន្តរជាតិព្រំដែនចាំយាម ដែលនៅក្នុងខណៈពេលនេះមានប្រញាប់ប្រញាល់សំរុកទិញទំនិញយកមកស្តុកទុក ដែលជាហេតុធ្វើអោយមានទំនិញឡើងថ្លៃខ្លាំង ឆ្លៀតក្នុងឱកាសនេះនាងខ្ញុំសូមអំពាវនាវជូនបងប្អូន ទោះបីជាមានបិទព្រំដែន តែការដឹកទំនិញតាមរថយន្តនៅរក្សាដដែល ម្យ៉ាងវិញសូមកុំភ្លេចរួមគ្នាប្រយុទ្ធប្រឆាំងទប់ស្កាត់វីរុសទាំងអស់គ្នាដោយរក្សាអនាម័យអោយបានខ្ជាប់ខ្ជួនគ្រប់ៗគ្នា​ ! #ដោយក្តីគោរពនិងស្រលាញ់ពី #មិថុនាភូថង​”

    Share This Post:
    MPO4D jitutoto mpo4d Mpoplay