ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជនបរទេសទាំង៥៨នាក់នៅលើកប៉ាល់ទេសចរណ៍ Viking Cruise Journey ត្រូវបានយកសំណាកទៅពិនិត្យជាលើកទី២

    BY Khmernote Media March 23, 2020
    ជនបរទេសទាំង៥៨នាក់នៅលើកប៉ាល់ទេសចរណ៍ Viking Cruise Journey ត្រូវបានយកសំណាកទៅពិនិត្យជាលើកទី២

    យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ជនបរទេសដែលជាភ្ញៀវទេសចរណ៍របស់កប៉ាល់ទេសចរណ៍ឈ្មោះ Viking Cruise Journey ចំនួន៥៨នាក់ ៧ សញ្ជាតិ ដែលបានមកស្នាក់នៅសណ្ឋាគារដាច់ដោយឡែកចំនួន៥៨ បន្ទប់ ក្រោយពីបានយកសំណាកពិនិត្យលើកទី២រង់ចាំចេញលទ្ធផល និងបានដាក់អោយស្នាក់នៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃរួចមក ថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២០ នេះ រដ្ឋបាលខេត្ត និងមន្ត្រីជំនាញបានរង់ចាំចេញលទ្ធផលសិន និងអនុញ្ញាតិអោយក្រុមអ្នកទេសចរណ៍ទាំងនោះចាកចេញពីសណ្ឋាគារ មេគង្គហើយ។

    គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានបញ្ជាក់ថា ស្ត្រីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ ដែលត្រូវបានរកឃើញមានវីរុសកូវីដ១៩ នៅខេត្តកំពង់ចាម នៅលើនាវា Viking Cruise Journey ហើយត្រូវបានបញ្ជូនមកព្យាបាលនៅក្រុងភ្នំពេញនោះ ឥឡូវនេះបានជាសះស្បើយហើយ ហើយស្ត្រីជនជាតិអង់គ្លេសរូបនេះក៏ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញផងដែរ៕

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay