ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ ត្រៀមសណ្ឋាគារចំនួន២ និងអគារផ្សេងៗទៀតដែលសរុបទាំងអស់មាន ២៤៤គ្រែ សម្រាប់ទុកដាក់អ្នកជំងឺ កូវីដ-១៩

    BY Khmernote Media March 23, 2020
    ខេត្តព្រះសីហនុ ត្រៀមសណ្ឋាគារចំនួន២ និងអគារផ្សេងៗទៀតដែលសរុបទាំងអស់មាន ២៤៤គ្រែ សម្រាប់ទុកដាក់អ្នកជំងឺ កូវីដ-១៩

    ក្រោយមានការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ អោយអភិបាលនៃគណៈអភិបាលគ្រប់ខេត្តទាំងអស់ ត្រូវចុះធ្វើការងារនេះដោយផ្ទាល់ គឺត្រូវកំណត់យកសាលារៀននៅតាមខេត្តនីមួយៗដើម្បីធ្វើជាទីតាំងត្រៀមដាក់ដោយឡែកសំរាប់អ្នកជំងឺ កូវីដ-១៩។ ថ្មីៗរដ្ឋបាលខេត្តព្រះសីហនុ ដែលមានឯកឧត្តម គួច ចំរើន ជាអភិបាលនៃគណៈអភិបាលខេត្ត បានរៀបចំកិច្ចប្រជុំបន្ទាន់មួយ ទាក់ទងនឹងការទប់ស្កាត់ជំងឺឆ្លង កូវីដ-១៩ ដោយក្នុងនោះរួមមាន៖

    “នាព្រឹកថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែ មីនា ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំបន្ទាន់មួយ ស្តីពីវិធានការការពារ និងទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ ដែលកើតមាននៅខេត្តព្រះសីហនុ។

    ក្នុងកិច្ចប្រជុំបន្ទាន់នេះ ឯកឧត្ដម អភិបាលខេត្តព្រះសីហនុ បានដាក់ចេញនូវវិធានការ សំខាន់ៗដូចខាងក្រោម៖
    -រដ្ឋបាលខេត្ត មិនមានការបិទទីក្រុងនោះទេ គឺបិទតែសណ្ឋាគារមួយប៉ុណ្ណោះ
    -រដ្ឋបាលខេត្តបានត្រៀមអគារព្យាបាល នៃមន្ទីរពេទ្យបង្អែកខេត្តមានចំនួន ២១ បន្ទប់ស្មើនឹង ៤២គ្រែ និងសណ្ឋាគារចំនួន២កន្លែង សរុបចំនួន១០៦ បន្ទប់ស្មើ នឹង ២០២ គ្រែ សរុបទាំងអស់គឺមានចំនួន ១២៧ បន្ទប់ស្មើនឹង ២៤៤ គ្រែ និងបានត្រៀមអគារមួយចំនួនទៀតសម្រាប់ទុកដាក់អ្នកជំងឺកូវីដ ១៩ ។
    -ចំពោះបងប្អូនប្រជាពលរដ្ឋ និងពលករដែលត្រឡប់មកពីប្រទេសថៃថ្មីៗនេះ សូមដាក់ឱ្យនៅដាច់ដោយឡែកពីក្រុមគ្រួសារសាច់ញាតិរបស់ខ្លួន រយៈពេល១៤ ថ្ងៃសិន។ ប្រសិនបើមានករណីសង្ស័យមានកូវីដ១៩ សូមរាយការណ៍ជាបន្ទាន់ ទៅគ្រូពេទ្យដែលប្រចាំការនៅតាមមណ្ឌលសុខភាព ឬក៏ទំនាក់ទំនងតាមលេខ ទូរសព្ទពិសេសដែលរដ្ឋបាលខេត្តព្រះសីហនុបានផ្តល់ជូន។
    -អ្នកដែលផ្ទុកវីរុសកូវីដ១៩ ទាំង៣២នាក់នេះ ត្រូវបានដាក់ឲ្យនៅសម្រាកព្យាបាល តាមបន្ទប់ដាច់ដោយឡែកនៅសណ្ឋាគារមួយ ដោយមានក្រុមគ្រូពេទ្យជំនាញ នៅប្រចាំការដើម្បីតាមដាននិងព្យាបាលជំងឺពួកគាត់នៅក្នុងសណ្ឋាគារនោះតែម្ដង និងបានដាក់ពង្រាយកម្លាំងសមត្ថកិច្ចការពារ ដោយមិនឲ្យមាន ការចេញចូលដោយគ្មានការអនុញ្ញាតឡើយ។

    ជាការអំពាវនាវរបស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ ៖ ” ប្រសិនជាគ្មានការចាំបាច់ទេប្រជាពលរដ្ឋ គ្រប់រូបគួរតែ នៅក្នុងផ្ទះរៀងៗខ្លួនដើម្បីរក្សាសុវត្ថិភាពផ្ទាល់ខ្លួន និងជៀសឱ្យឆ្ងាយពីជម្ងឺ កូវីដ១៩ លើកលែងតែអ្នកដែលមានការចាំបាច់។ ហើយក្រៅពីនេះមន្ត្រីរាជការក៏ដោយ ប្រសិនបើគ្មានការចាំបាច់ធំដុំទេគឺមិនបាច់ជួបជុំគ្នាទេនាំគ្នាធ្វើការតាមប្រព័ន្ធអនឡាញ នាំគ្នាធ្វើការតាមទូរសព្ទក៏បានដែរ។ សូមណែនាំឱ្យមន្ត្រីយើងទាំងអស់គ្នា ធ្វើជាភ្នាក់ងារសន្តិសុខ សម្រាប់ការអប់រំណែនាំ ឬក៏ដាក់កំហិតទៅប្រជាពលរដ្ឋ ឬមន្ត្រីគ្នាឯងណាដែលយើងដឹងថា គាត់មានការសង្ស័យឬការពាក់ព័ន្ធនឹងអ្នកដែលអាចឆ្លងជំងឺកូវីដ១៩ ត្រូវក្តាប់ឱ្យបាន”។”

    Share This Post:
    MPO4D jitutoto mpo4d Mpoplay