ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ត្រឹមរយៈពេល ៣ថ្ងៃ​ ចំនួនអ្នកឆ្លងវីរុស កូវីដ-១៩ នៅអាមេរិកកើនពីជាង ១៣,០០០ ដល់ ៣០,០០០នាក់

    BY autoadmin March 23, 2020
    ត្រឹមរយៈពេល ៣ថ្ងៃ​ ចំនួនអ្នកឆ្លងវីរុស កូវីដ-១៩ នៅអាមេរិកកើនពីជាង ១៣,០០០ ដល់ ៣០,០០០នាក់

    រដ្ឋាភិបាលសហរដ្ឋអាមេរិកនិយាយថា ចំនួនករណីឆ្លងវីរុស COVID-19 នៅក្នុងប្រទេស បានកើនឡើងដល់ ៣០,០០០នាក់។ អនុប្រធានាធិបតី Mike Pence បានធ្វើសេចក្តីប្រកាសនេះនៅក្នុងសន្និសីទសារព័ត៌មានមួយ ជាមួយប្រធានាធិបតី Donald Trump ដូណាល់ ត្រាំ និងមន្ត្រីដទៃទៀតនៅឯសេតវិមានកាលពីថ្ងៃអាទិត្យ (ម៉ោងក្នុងស្រុក)។ ចំនួនករណីនៅអាមេរិកបានកើនឡើងទ្វេដងចាប់តាំងពីថ្ងៃសុក្រ ដែលកាលនោះមានប្រហែលជាជាង ១៣,០០០នាក់។

    លោក Pence បានសន្មតថា ការកើនឡើងនៃចំនួននេះដោយសារការខិតខំរបស់រដ្ឋាភិបាល ក្នុងការពង្រីកសមត្ថភាពធ្វើតេស្ត។ លោក Trump បានកត់សម្គាល់ថា លោកបានអនុម័តសេចក្តីប្រកាសអំពីគ្រោះមហន្តរាយសំខាន់ៗដែលស្នើដោយញូវយ៉ក និងវ៉ាស៊ីនតោន ហើយរដ្ឋទាំងពីរនឹងមានសិទ្ធិទទួលបានថវិកាសហព័ន្ធបន្ទាន់។ លោក Trump ក៏បានចង្អុលបង្ហាញថា ការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តការពារដូចជារម៉ាស់ និងស្រោមដៃ នឹងត្រូវបញ្ជូនទៅឱ្យបុគ្គលិកសុខាភិបាលនៅញូវយ៉ក និងវ៉ាស៊ីនតោន ដែលមានការរាតត្បាតខ្លាំងជាងគេ។

    សេតវិមានក្រោយមកបានប្រកាសថា មហន្តរាយដ៏ធំមួយក៏ត្រូវបានប្រកាសសម្រាប់រដ្ឋកាលីហ្វ័រញ៉ាផងដែរ។ ដោយរដ្ឋបាល Trump គ្រោងនឹងអនុវត្តវិធានការដែលមានតម្លៃប្រហែល ២ ទ្រីលានដុល្លារ ដើម្បីដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ចនៃការរាតត្បាតនេះ។ បន្ថែមដែរថា សមាជិកព្រឹទ្ធសភាអាមេរិកលោក Rand Paul បានធ្វើតេស្តវិជ្ជមានចំពោះវីរុសនេះ ហើយលោកគឺជាសមាជិកសភាអាមេរិកទី ៣ ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានវីរុសនេះ៕

    អត្ថបទ៖ លីដា

    Share This Post: