PR
កក្រើកទៀតហើយ ក្រុមហ៊ុនស្រាបៀរ GANZBERG បានរកឃើញអ្នកឈ្នះ រង្វាន់យក្ស រហូតដល់ ៧៣ រូប បន្ទាប់ពីសង្ក្រាន្តឆ្នាំថ្មីរួច
BY Khmernote Media
April 23, 2018
កាលពីយប់ថ្ងៃទី ២១ ខែមេសា ឆ្នាំ២០១៨ កន្លងទៅនេះក្រុមហ៊ុនស្របៀរ GANZBERG បានរកឃើញអ្នកមានសំណាងឈ្នះរង្វាន់យក្សចំនួន ៧៣ រូបទៀតហើយដែលកម្មវិធីប្រគល់រង្វាន់នេះបានធ្វើឡើងនៅស្ថានីយ៍ទូរទស្សន៍អាសុីអាគ្នេយ៍ ក្នុងការប្រកួត GANZBERG Top Fighter ក្នុងនោះមានអ្នកឈ្នះរង្វាន់ម៉ូតូធំ Yamaha FZ ចំនួន៧០ រូប ទឹកប្រាក់ ១៥០០ ដុល្លារចំនួន២រូប និងរថយន្ត FORD Ranger ស៊េរីថ្មីចំនួន ១រូប។


គួរបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ២០១៨នេះ ក្រុមហ៊ុនស្រាបៀរ GANZBERG បានធ្វើការបន្ថែមរង្វាន់ម៉ូតូធំរហូតដល់១,០០០គ្រឿង រថយន្តថ្មីស្រឡាំងចំនួន១០០គ្រឿងបន្ថែមទៀត និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់សរុប ១,៥០០,០០០ដុល្លារ ហើយក្រុមហ៊ុនស្រាបៀរ GANZBERG នឹងបន្តស្វែងរកគូស្វាមីភរិយាថ្មីដែលជាវយកស្រាបៀរ GANZBERG ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ នៅគ្រប់ខេត្តក្រុងទូទាំងប្រទេស៕






