កូវីដ-១៩
ម៉ាឡេស៊ីមានអ្នកឆ្លងវីរុស កូវីដ-១៩ កើនឡើងដល់ ១,៥១៨នាក់ ដែលភាគច្រើនទាក់ទងនឹងការប្រមូលផ្តុំគ្នានៅវិហារសាសនា
BY autoadmin
March 24, 2020
ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃច័ន្ទបានរាយការណ៍ថា មានករណីឆ្លងវីរុសថ្មីចំនួន ២១២ករណី ដែលធ្វើឱ្យចំនួនឆ្លងក្នុងស្រុកកើនឡើងដល់ ១,៥១៨ ហើយចំនួនអ្នកស្លាប់ក៏កើនឡើងដល់ ១៤នាក់ដែរ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៃប្រទេសម៉ាឡេស៊ីបាននិយាយថា ក្នុងចំណោមករណីថ្មីចុងក្រោយ មានអ្នកឆ្លងចំនួន ១២៣ គឺមកពីក្រុមដែលទាក់ទងទៅនឹងការប្រមូលផ្តុំគ្នានៅតាមវិហារ នៅឯវិហារឥស្លាម Sri Petaling នៅកូឡាឡាំពួរ។

ករណីដែលទាក់ទងទៅនឹងក្រុមប្រមូលផ្តុំសាសនាទាំងចាស់ថ្មីមានចំនួន ៩៧០ ឬ ៦២% នៃករណីសរុបនៅក្នុងប្រទេស។ វាទាក់ទងនឹងព្រឹត្តិការណ៍ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា ដែលមានមនុស្សចូលរួមចំនួន ១៦,០០០នាក់។ វាក៏បានបណ្តាលឱ្យមានការឆ្លងនៅក្នុងប្រទេសជិតខាងរួមមានព្រុយណេ សិង្ហបុរី និងកម្ពុជា ផងដែរ៕


អត្ថបទ៖ លីដា