ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ច្រានចោលព័ត៌មានមិនពិតជាសំឡេងថា អាជ្ញាធរគ្រោងបិទរាជធានីភ្នំពេញ ពេលនេះសមត្ថកិច្ចកំពុងស្វែងរកម្ចាស់សំឡេងមកចាត់ការតាមច្បាប់

    BY Khmernote Media March 24, 2020
    អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ច្រានចោលព័ត៌មានមិនពិតជាសំឡេងថា អាជ្ញាធរគ្រោងបិទរាជធានីភ្នំពេញ ពេលនេះសមត្ថកិច្ចកំពុងស្វែងរកម្ចាស់សំឡេងមកចាត់ការតាមច្បាប់

    រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានការចែកចាយតៗគ្នាជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក អំពីសំឡេងសារមួយពីជនអនាមិក ដោយនិយាយថា អាជ្ញាធរគ្រោងនឹងបិទរាជធានីភ្នំពេញរយៈពេល១សប្តាហ៍ ដើម្បីបង្ការ និងការពារការរីករាលដាលជំងឺកូវីដ១៩។ ជុំវិញករណីនេះ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានធ្វើការច្រានចោលសំឡេងសារនោះ ដែលវាជាការបង្ហោះចែកចាយមិនពិតបង្កឲ្យមានភាពចលាចលដល់សង្គម។

    លោកក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ពេលនេះសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវស្វែងរកម្ចាស់សំឡេងនោះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ហើយលោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យជួយផ្ដល់ព័ត៌មាន ដើម្បីឈានទៅរកម្ចាស់សំឡេងនោះ ដោយអាជ្ញាធរនឹងមានរង្វាន់លើកទឹកចិត្ត។ ម៉្យាងវិញទៀត លោកក៏បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំចែកចាយបន្ត (forward) សំឡេងសារនោះបន្តទៀត ដើម្បីកុំឲ្យមានការយល់ច្រឡំ៕

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay