ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ប្រទេសថៃ រកឃើញអ្នកផ្ទុកកូវីដ១៩ថ្មី បន្ថែមចំនួន ១០៦ករណី ធ្វើឲ្យអ្នកផ្ទុកសរុបកើនឡើងដល់ទៅ ៨២៧នាក់ និងស្លាប់សរុប ៤នាក់

    BY autoadmin March 24, 2020
    ប្រទេសថៃ រកឃើញអ្នកផ្ទុកកូវីដ១៩ថ្មី បន្ថែមចំនួន ១០៦ករណី ធ្វើឲ្យអ្នកផ្ទុកសរុបកើនឡើងដល់ទៅ ៨២៧នាក់ និងស្លាប់សរុប ៤នាក់

    មន្ត្រីសុខាភិបាលថៃនៅថ្ងៃអង្គារនេះបាននិយាយថា មានមនុស្ស ៣នាក់បន្ថែមទៀត បានស្លាប់ដោយសារផលវិបាកដែលទាក់ទងនឹងការឆ្លងវីរុស COVID-19 ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបនៅក្នុងប្រទេសឡើងដល់ ៤នាក់។ អ្នកនាំពាក្យក្រសួងលោក Taweesin Visanuyothin ក៏បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃដែរថា មានករណីថ្មីចំនួន ១០៦ នៅថ្ងៃនេះ ដែលបានបញ្ជាក់លទ្ធផលចេញពីមន្ទីរពិសោធន៍។ ខណៈពេលនេះមនុស្ស ៤នាក់ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ។

    លោក Taweesin Visanuyothin បានបន្ថែមទៀតថា គ្រូពេទ្យ ៤នាក់ ដែលធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកជំងឺដែលមានផ្ទុកវីរុស COVID-19 បានធ្វើតេស្តវិជ្ជមានសម្រាប់វីរុសនេះដូចគ្នា។ ក្រុមមន្រ្តីក៏បានសង្កត់ធ្ងន់លើសារសំខាន់នៃបទដ្ឋាន «ការឃ្លាតឆ្ងាយពីសង្គម» ដែលលើកទឹកចិត្តដល់សាធារណជនឱ្យស្នាក់នៅផ្ទះ និងជៀសវាងការប្រាស្រ័យទាក់ទងក្នុងសង្គមទាំងអស់ជាមួយអ្នកដទៃលើកលែងតែចាំបាច់។ គួរបញ្ជាក់ថារហូតមកដល់ពេលនេះប្រទេសថៃ សរុបអ្នកឆ្លងនៅក្នុងប្រទេសកើនដល់៨២៧នាក់ និងស្លាប់សរុប៤នាក់៕

    អត្ថបទ៖ លីដា

    Share This Post: