ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ត្រឹមតែមួយថ្ងៃ អាឡឺម៉ង់មានករណីថ្មីនៃវីរុស កូវីដ-១៩ រហូតដល់ជាង ៤,៧០០នាក់ ខណៈមានអ្នកស្លាប់បន្ថែម ២៨នាក់

    BY autoadmin March 24, 2020
    ត្រឹមតែមួយថ្ងៃ អាឡឺម៉ង់មានករណីថ្មីនៃវីរុស កូវីដ-១៩ រហូតដល់ជាង ៤,៧០០នាក់ ខណៈមានអ្នកស្លាប់បន្ថែម ២៨នាក់

    ចំនួនករណីថ្មីនៃវីរុស Covid-19 ត្រូវបានកត់ត្រានៅទូទាំងប្រទេសអាឡឺម៉ង់ ដោយមានអ្នកឆ្លងថ្មី ៤,៧៦៤នាក់ និងអ្នកស្លាប់ចំនួន ២៨នាក់។ វិទ្យាស្ថានរ៉ូបឺតកូច (RKI) បានរាយការណ៍ថា សរុបមកចំនួនករណីឆ្លងវីរុសនេះកើនពី ២២,៦៧២ ដល់ ២៧,៤៣៦ ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ។ មានអ្នកស្លាប់ថ្មីចំនួន ២៨នាក់ ដែលធ្វើឱ្យចំនួនអ្នកស្លាប់ក្នុងប្រទេសកើនដល់ ១១៤នាក់។

    យ៉ាងណាក៏ដោយប្រទេសអាឡឺម៉ង់មានអត្រាមរណភាពទាបពីវីរុស Covid-19 បើប្រៀបធៀបទៅនឹងប្រទេសដទៃទៀត ប៉ុន្តែនៅតែស្ថិតក្នុងចំណោមប្រទេសដែលរងគ្រោះខ្លាំងជាងគេទាក់ទងនឹងមនុស្សដែលឆ្លង។ រដ្ឋអាឡឺម៉ង់មួយចំនួន រួមទាំងបាវ៉ារៀ (Bavaria) និងសាសៀនី (Saxony) បានដាក់ចេញនូវវិធានការណ៍ដាច់ដោយឡែក។ រដ្ឋាភិបាលសហព័ន្ធបានហាមឃាត់ការជួបជុំជាសាធារណៈ ដែលមានមនុស្សច្រើនជាង ២នាក់ ហើយចំណែកអធិការបតី Angela Merkel ខ្លួនឯង ក៏ត្រូវបានគេដាក់ឱ្យនៅដាច់ពីគេ បន្ទាប់ពីគាត់បានជួបជាមួយវេជ្ជបណ្ឌិត ដែលក្រោយមកត្រូវបានគេធ្វើតេស្តវិជ្ជមានចំពោះ Covid-19៕

    អត្ថបទ៖ លីដា

    Share This Post: