ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    សម្ដេចតេជោ​ហ៊ុន​ សែន​ ថ្លែងអោយដឹងថា​ នៅ​ខេត្ត​ព្រះសីហនុ​ រកឃើញករណី​វិជ្ជមាន​ កូវីដ​១៩​ ចំនួន ២នាក់ បន្ថែមទៀតជាជនជាតិបារាំង ធ្វើឲ្យកម្ពុជាកើនដល់ ៩៣​នាក់​ និងជាសះស្បើយ​បាន ៦​នាក់​

    BY Khmernote Media March 25, 2020
    សម្ដេចតេជោ​ហ៊ុន​ សែន​ ថ្លែងអោយដឹងថា​ នៅ​ខេត្ត​ព្រះសីហនុ​ រកឃើញករណី​វិជ្ជមាន​ កូវីដ​១៩​ ចំនួន ២នាក់ បន្ថែមទៀតជាជនជាតិបារាំង ធ្វើឲ្យកម្ពុជាកើនដល់ ៩៣​នាក់​ និងជាសះស្បើយ​បាន ៦​នាក់​

    កាលពីព្រឹកមិញនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំង កូវីដ-១៩ ដែលនេះជាការផ្សាយផ្ទាល់ពិសេសមួយរបស់សម្តេចតេជោ នៅព្រឹកថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០ ដែរ។ ថ្លែងក្នុងពិធីជួបសំណេះសំណាល ជាមួយ ក្រុមគ្រូពេទ្យសម្តេចតេជោ ដើម្បី ប្រយុទ្ធ ប្រឆាំងនឹង ជំងឺ កូ វីដ ១៩ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថាអ្នកជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាយើង កើនឡើងដល់៩៣ នាក់ ហើយគិតត្រឹមព្រឹក ថ្ងៃទី២៥ មីនា នេះ ដោយសារតែបន្ថែមជនជាតិបារាំង ២នាក់ទៀត នៅខេត្តព្រះសីហនុ តែយើងបានព្យាបាលឲជាសះស្បើយបានចំនួន៦ករណី ។

    សម្តេចតេជោហ៊ុន សែន បញ្ជាក់ថានៅព្រឹកមិញនេះ អភិបាលខេត្តព្រះសីហនុ បានរាយការណ៍មកថាមានជនជាតិបារាំង ២នាក់ទៀត ត្រូវបានរកឃើញកើតជំងឺកូវីដ១៩ ដែលនាំ ឲ្យចំនួនអ្នកជំងឺ កូវីដ១៩ កើតមានសរុបនៅកម្ពុជាយើង កើនឡើងដល់ ៩៣នាក់ ខណៈដែលតួលេខ របស់ ក្រសួង សុខាភិបាល មានត្រឹម ៩១នាក់ គិតត្រឹមយប់ថ្ងៃទី២៤មីនា៕ ប្រភព៖ ទទក

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay