ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោកំពុងសិក្សាផ្លូវច្បាប់ ដើម្បីធ្វើការរឹបអូស និងបិទមិនឲ្យរកស៊ីមួយជីវិត ចំពោះឱសថស្ថានណា ដែលលក់ម៉ាស់ឡើងថ្លៃ

    BY Khmernote Media March 25, 2020
    សម្តេចតេជោកំពុងសិក្សាផ្លូវច្បាប់ ដើម្បីធ្វើការរឹបអូស និងបិទមិនឲ្យរកស៊ីមួយជីវិត ចំពោះឱសថស្ថានណា ដែលលក់ម៉ាស់ឡើងថ្លៃ

    រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមក្នុងពិធីសំណេះសំណាល ជាមួយគ្រូពេទ្យស្ម័គ្រចិត្តក្រុមគ្រូពេទ្យសម្តេចតេជោប្រមាណ​៣០០នាក់ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ មុនចេញដំណើរទៅព្យាបាលអ្នកជំងឺ។

    ថ្លែងក្នុងពិធី ជួបសំណេះសំណាល សម្តេចតេជោ បានមានប្រសាសន៍ឲ្យដឹងថា ដោយសារម៉ាស់ឥលូវពិបាករកទិញ និងមានតម្លៃថ្លៃ សម្តេចបញ្ជាក់ថានឹងឈានដល់ការរឹបអូសម៉ាស់ចេញពីហាងទាំងអស់ ដែលលក់ឡើងថ្លៃតែម្តង។ សម្តេចបានមានប្រសាសន៍ឲ្យដឹងទៀតថា បច្ចុប្បន្នសម្តេចកំពុងសិក្សា ពិនិត្យលើផ្លូវច្បាប់ចំពោះករណីនេះ ហើយប្រសិនបើនៅតាមឱសថស្ថានតែបន្តលក់ឡើងថ្លៃ គឺសម្តេចនឹងដាក់បញ្ជាទៅរឹបអូសម៉ាស់យកមកតែម្តង កុំឲ្យរកស៊ីតទៀត ហើយបិទឱសថស្ថាននោះទៀតផង៕

     

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay