កូវីដ-១៩
រដ្ឋាភិបាលប្រកាសបិទបៀរហ្កាឌិនទាំងអស់ទូទាំងប្រទេសចាប់ពីថ្ងៃនេះទៅ ដើម្បីទប់ស្កាត់វីរុសកូវីដ១៩
BY Khmernote Media
March 25, 2020
យោងតាមការបញ្ជាក់ពីក្រសួងទេសចរណ៍បានឲ្យដឹងមុននេះបន្តិចថា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជាសកលនៃជំងឺកូវីដ១៩ និងដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ក្រសួងទេសចរណ៍ណែនាំដល់អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ឲ្យបិទអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី ២៥ មីនា ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី។

គួរបញ្ជាក់ផងដែរថា គិតត្រឹមព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ សម្តេចតេជោបានប្រកាសថា អ្នកជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាយើង កើនឡើងដល់៩៣ នាក់ ដោយសារតែបន្ថែមជនជាតិបារាំង ២នាក់ទៀត នៅខេត្តព្រះសីហនុ តែយើងបានព្យាបាលឲជាសះស្បើយបានចំនួន៦ករណី៕

អត្ថបទ៖ សេម