ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    រកឃើញមនុស្ស១០នាក់ ប៉ះពាល់ផ្ទាល់ និងព្រះសង្ឃមួយអង្គទៀតធ្លាប់ជួបផ្ទាល់ ជាមួយក្រុមទេសចរបារាំងដែលផ្ទុក កូវីដ-១៩ ពេលទៅលេងខេត្តបាត់ដំបង

    BY Khmernote Media March 25, 2020
    រកឃើញមនុស្ស១០នាក់ ប៉ះពាល់ផ្ទាល់ និងព្រះសង្ឃមួយអង្គទៀតធ្លាប់ជួបផ្ទាល់ ជាមួយក្រុមទេសចរបារាំងដែលផ្ទុក កូវីដ-១៩ ពេលទៅលេងខេត្តបាត់ដំបង

    មនុស្ស១០នាក់ត្រូវបានគេដឹងថាជាអ្នកធ្លាប់ប៉ះពាល់ផ្ទាល់ជាមួយក្រុមទេសចរជនជាតិបារាំងមួយក្រុមដែលបច្ចុប្បន្នស្នាក់នៅខេត្តព្រះសីហនុ ដែលរកឃើញវិជ្ជាមាន កូវីដ-១៩ ខណៈដែលពួកគេបានធ្វើដំណើរកំសាន្តទៅលេងខេត្តបាត់ដំបង។ មនុស្សទាំង១០នាក់ដែលធ្លាប់ប៉ះពាល់ផ្ទាល់នោះ មាន៦នាក់បានធ្វើតេស្តនិងលទ្ធផលអវិជ្ជមាន ចំនួន៤នាក់ទៀតកំពុងរង់ចាំលទ្ធផល ដោយឡែកគេក៏បានរកឃើញព្រះសង្ឃមួយអង្គ ធ្លាប់ជួបផ្ទាល់ជាមួយក្រុមទេសចរជនជាតិបារាំងដូចគ្នា ហើយបច្ចុប្បន្នព្រះអង្គបាននិមន្តទៅគង់នៅវត្តមួយក្នុងខេត្តកំពង់ឆ្នាំង ដោយពេលនេះក្រុមការងារមន្ទីរសុខាភិបាលកំពុងតាមដានផងដែរ។

    គួរបញ្ជាក់ផងដែរថា នៅថ្ងៃនេះដែរ រដ្ឋាភិបាលបានសម្រេចបិទអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្នទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៥ មីនា ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay