កូវីដ-១៩

អ្នកស្លាប់ដោយសារកូវីដ១៩ នៅអ៉ីតាលីកើនដល់ ៧,៥០០នាក់ ចំពេលមានការភ័យខ្លាចថាវានឹងបន្តវាយប្រហារភាគខាងត្បូងរបស់ប្រទេសបន្ថែមទៀត

BY
autoadmin
March 26, 2020

អ៉ីតាលី៖ ទីភ្នាក់ងារការពារជនស៊ីវិលបាននិយាយនាថ្ងៃពុធម្សិលមិញនេះថា មានមនុស្ស ៦៨៣នាក់ បានស្លាប់ដោយសារ COVID-19 នៅប្រទេសអ៉ីតាលីក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ហើយពួកគេមានការព្រួយបារម្ភថា វីរុសនេះកំពុងរាលដាលកាន់តែខ្លាំងឆ្ពោះទៅកាន់ភាគខាងត្បូងនៃប្រទេស។ ថ្វីបើចំនួននេះទាបជាងកាលពីថ្ងៃអង្គារ (៧៤៣ករណី) ប៉ុន្តែវាច្រើនជាងចំនួនសរុបកាលពី ២ថ្ងៃមុន និងជាតួលេខខ្ពស់បំផុតទី៣ ចាប់តាំងពីមានការផ្ទុះឡើងនៃវីរុសចេញពីតំបន់ភាគខាងជើង កាលពីថ្ងៃទី២១ ខែកុម្ភៈ។

ប្រទេសអ៉ីតាលីមានអ្នកស្លាប់ដោយសារ COVID-19 ច្រើនជាងប្រទេសណាទាំងអស់ ដោយតួលេខចុងក្រោយបានបង្ហាញថា មនុស្សសរុបចំនួន ៧,៥០៣នាក់ បានស្លាប់ដោយសារការឆ្លងនេះ ក្នុងរយៈពេលតែមួយខែប៉ុណ្ណោះ។ ទោះយ៉ាងណាការព្រមានពីភាគខាងត្បូងបានធ្វើឱ្យមានការព្រួយបារម្ភបន្ថែមទៀត ទោះបីការចម្លងរោគ និងការស្លាប់មិនសូវរាលដាលខ្លាំង ប៉ុន្តែកំពុងកើនឡើងជាបន្តបន្ទាប់ ហើយអាចសន្ធប់លើសេវាសុខភាព ដែលនៅទីនោះមិនសូវមានបំពាក់ដូចនៅភាគខាងជើង៕

អត្ថបទ៖ លីដា

Share This Post: