កូវីដ-១៩

ព្រះអង្គម្ចាស់ Charles ដែលជារាជទាយាទរបស់អង់គ្លេស បានតេស្ដវិជ្ជមានជាមួយវីរុស កូរីដ-១៩

BY
autoadmin
March 26, 2020

ការិយាល័យរបស់ព្រះអង្គម្ចាស់ឆាលបាននិយាយនៅថ្ងៃពុធនេះថា ព្រះអង្គម្ចាស់ឆាល (Prince Charles) ដែលជាបុត្រាច្បង និងជាអ្នកស្នងមរតក របស់មហាក្សត្រិយ៍ Elizabeth II កំពុងបង្ហាញរោគសញ្ញាស្រាលនៃវីរុស COVID-19 ហើយពេលនេះទ្រង់កំពុងគង់​នៅដាច់ដោយឡែក នៅក្នុងប្រទេសស្កុតឡេន។

ព្រះអង្គម្ចាស់នៃប្រទេសវែលព្រះជន្ម ៧១ វស្សាអង្គនេះ កំពុងគង់នៅប្រាសាទ Balmoral ដ៏ធំល្វឹងល្វើយ ដែលជាសម្បត្តិរបស់មាតារបស់ទ្រង់នៅស្កុតឡេន ហើយទ្រង់នៅមានសុខភាពល្អនោះទេ ទោះបីជាវ័យរបស់ទ្រង់ស្ថិតក្នុងចំណោមងាយរងគ្រោះថ្នាក់ក៏ដោយ។ ចំណែកព្រះនាងរបស់ទ្រង់គឺ Camilla ដែលជា Duchess of Cornwall អាយុ ៧២ឆ្នាំ គឺបានតេស្ដអវិជ្ជមាន ពោលគឺមិនបានឆ្លងវីរុសនោះទេ៕


អត្ថបទ៖ លីដា
ប្រភព៖ bangkokpost

Share This Post: