ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ករណីវីរុសកូរ៉ូណានៅទូទាំងពិភពលោក ពេលនេះកើនលើសពី ៤០០,០០០នាក់

    BY autoadmin March 26, 2020
    ករណីវីរុសកូរ៉ូណានៅទូទាំងពិភពលោក ពេលនេះកើនលើសពី ៤០០,០០០នាក់

    អង្គការសុខភាពពិភពលោកនិយាយថា គិតត្រឹមថ្ងៃពុធចំនួនសរុបនៃការឆ្លងវីរុស COVID-19 បានកើនឡើងពី ៤០,៧១២ ដល់ចំនួន ៤១៤,១៧៩ករណី ដែលចេញពីប្រទេស និងតំបន់ចំនួន ១៩៩។ ចំនួនអ្នកស្លាប់បានកើនឡើងពី ២,២០២នាក់ ដល់ ១៨,៤៤០នាក់ ហើយប្រទេសអ៉ីតាលីមានអ្នកស្លាប់ច្រើនបំផុត។ តួលេខស្លាប់របស់អ៉ីតាលីមាន ៧,៥០៣នាក់ គឺកើនឡើងទ្វេដងបើប្រៀបធៀបនឹងប្រទេសចិន។

    មេដឹកនាំរដ្ឋាភិបាលក្នុងតំបន់នៅប្រទេសអ៉ីតាលី កំពុងប្រើអ៉ីនធឺណេតដើម្បីជម្រុញឱ្យប្រជាជនស្នាក់នៅផ្ទះ ខណៈដែលមនុស្សជាច្រើនត្រូវបានគេជឿថា មិនបានអើពើនឹងការបិទទ្វារនៅទូទាំងប្រទេសនោះទេ។ នៅប្រទេសអេស្ប៉ាញចំនួនអ្នកស្លាប់ ដែលបានប្រកាសដោយរដ្ឋាភិបាលមានចំនួន ៣,៤៣៤នាក់ ពោលគឺកើនឡើង ៧៣៨នាក់។ ចំណែកនៅសហរដ្ឋអាមេរិក ចំនួនករណីដែលត្រូវបានបញ្ជាក់គិតត្រឹមថ្ងៃអង្គារ មានចំនួន ៥៤,៤៥៣នាក់ កើនឡើងពីជាង ១០,០០០ករណី ពីថ្ងៃមុន និងស្លាប់សរុប ៧៣៧នាក់៕

    អត្ថបទ៖ លីដា

    Share This Post: