កូវីដ-១៩

BREAKING NEWS! ថៃរកឃើញអ្នកឆ្លងថ្មីចំនួន ១១១នាក់ បន្ថែមទៀត នាំឱ្យករណីសរុបកើនដល់ ១,០៤៥នាក់

BY
autoadmin
March 26, 2020

នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលថៃបានរាយការណ៍ថា មានករណីឆ្លងក្នុងស្រុកថ្មីចំនួន ១១១ករណី ដែលនាំឱ្យករណីសរុបនៃវីរុស COVID-19 នៅក្នុងប្រទេសនេះកើនឡើងដល់ ១,០៤៥ ហើយករណីស្លាប់នៅតែ ៤នាក់ដដែល មិនទាន់ឃើញមានការប្រែប្រួលនោះទេ។

លោកវេជ្ជបណ្ឌិត Anupong Suchariyakul អ្នកឯកទេសនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺបាននិយាយថា អ្នកឆ្លងកើនដល់ ១,០៤៥នាក់ ដោយមាន ៩៥៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងនោះមានមនុស្ស ៤នាក់ កំពុងមានស្ថានភាពធ្ងន់ធ្ងរ ខណៈមនុស្ស ៨៨នាក់ បានជាសះស្បើយ ហើយត្រូវបានរំសាយចេញពីមន្ទីរពេទ្យ។ លោកវេជ្ជបណ្ឌិត Anupong បានសង្កត់ធ្ងន់ថា ការផ្ទុះឡើងនៅតាមមូលដ្ឋានបានកើនឡើង ដោយសារតែការចម្លងបន្តពីភ្ញៀវទេសចរដែលទៅកន្លែងកម្សាន្ត ពហុកីឡដ្ឋានប្រដាល់ និងពិធីសាសនានៅប្រទេសម៉ាឡេស៊ី៕

អត្ថបទ៖ លីដា

Share This Post: