កូវីដ-១៩
BREAKING NEWS! ថៃរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ បន្ថែមចំនួន ៩១នាក់ និងស្លាប់ ១នាក់បន្ថែមទៀត ដែលនាំឱ្យចំនួនឆ្លងសរុបកើនដល់ ១,១៣៦នាក់
BY autoadmin
March 27, 2020
ក្រសួងសុខាភិបាលថៃបានរាយការណ៍ពីការស្លាប់មួយបន្ថែមទៀត ពីវីរុស COVID-19 សម្រាប់ថ្ងៃសុក្រនេះ ដែលនាំឱ្យការស្លាប់នៅក្នុងប្រទេសនេះកើនដល់ ៥នាក់ខណៈ ដែលករណីថ្មីចំនួន ៩១ ត្រូវបានរកឃើញនៅក្នុងខេត្តចំនួន ៥២ ដែលនាំឱ្យករណីសរុបបានកើនឡើងដល់ ១,១៣៦នាក់។

វេជ្ជបណ្ឌិត Anupong Suchariyakul អ្នកឯកទេសនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺបាននិយាយថា ក្នុងចំនោមមនុស្ស ១,០៣៤នាក់ ដែលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងនោះមានអ្នកជំងឺចំនួន ១១នាក់ មានស្ថានភាពធ្ងន់ធ្ងរត្រូវការឧបករណ៍ជំនួយការដកដង្ហើម។ ចំណែក ៩៧នាក់ ផ្សេងទៀតបានជាសះស្បើយ និងត្រូវបានរំសាយចេញរួចហើយ។
មរណភាពថ្មីមួយគឺបុរសជនជាតិថៃ អាយុ ៥០ឆ្នាំ នៅស្រុក Sungai Kolok ខេត្ត Narathiwat ។ គួរឱ្យដឹងដែរថា ក្នុងចំណោមករណីដែលបានកត់ត្រានៅក្នុងប្រទេសថៃទាំងអស់មាន ៨៣% ជាជនជាតិថៃ និង ១២% ជាជនបរទេស៕



អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្តិ៍