ព័ត៌មានជាតិ

ឃាត់ខ្លួនស្រីស្អាត បង្ហោះវិដេអូបំពុលសង្គមអោយគេហូបពងមាន់ ដើម្បីការពារវីរុស កូវីដ-១៩ ដែលមានអ្នកចូលមើលជាងកន្លះលាននាក់

BY
Khmernote Media
March 27, 2020

ខណៈពេលដែលពិភពលោកកំពុងមានការព្រួយបារម្ភចំពោះជំងឺផ្លុវដង្ហើមថ្មី កូវីដ-១៩ ហើយក្រុមមនុស្សមួយចំនួនបានបង្ហោះព័ត៌មានបំពុលសង្គមធ្វើអោយប្រជាពលរដ្ឋមានការយល់ច្រឡំ និងមានការភ័យខ្លាចយ៉ាងខ្លាំង។ ស្របពេលដែលមានការបង្ហោះព័ត៌មានបំពុលសង្គមនេះដែរ សមត្ថកិច្ចក៏បានធ្វើការយ៉ាងសកម្មក្នុងការទប់ស្កាត់ក្រុមមនុស្សបំពុលសង្គមទាំងនោះ ដោយធ្វើការឃាត់បានស្ទើររៀងរាល់ថ្ងៃ។ ជាក់ស្តែងនារីរូបស្រស់ម្នាក់វ័យត្រឹម២៩ឆ្នាំ មានឈ្មោះថា ដុស សុខឡី រស់នៅខេត្តសៀមរាប ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយពេលនារីរូបនេះបង្ហោះវិដេអូ បំពុលសង្គម អោយគេនាំគ្នាហូបពងមាន់ ដើម្បីការពារវីរុស កូវីដ-១៩ ដោយអះអាងថាឃើញផ្ទាល់ភ្នែក មានទារកម្នាក់កើតបាន២ថ្ងៃ ហើយនិយាយប្រាប់ដូចនេះ។

ការបង្ហោះវិដេអូរបស់ស្រីស្អាតរូបនេះ បានធ្វើឡើងជា២ប្រភេទផ្សេងគ្នាដោយក្នុងនោះនាងបានបង្ហោះចូលបណ្តាញសង្គម Tik Tok មានអ្នកទស្សនាដល់ទៅជាង៦៤ម៉ឹននាក់ និង Facebook ជាង២ម៉ឺននាក់។ ក្រោយឃាត់ខ្លួនបានសមត្ថកិច្ចបានធ្វើការអប់រំណែនាំ និងអោយធ្វើកិច្ចសន្យា ព្រមទាំងមានការធានាពីសំណាក់អាណាព្យាបាល មុនអនុញ្ញាតអោយត្រឡប់ទៅគេហដ្ឋានវិញ៕

Share This Post: