ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson តេស្ដវិជ្ជមានជាមួយវីរុស កូវីដ-១៩

    BY autoadmin March 28, 2020
    នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson តេស្ដវិជ្ជមានជាមួយវីរុស កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់ BBC បានឱ្យដឹងថា នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានធ្វើតេស្តវិជ្ជមានចំពោះវីរុស COVID-19 និងកំពុងនៅដាច់ដោយឡែកនៅផ្លូវ Downing Street ទីក្រុងឡុង ប្រទេសអង់គ្លេស។ លោកនាយករដ្ឋមន្ត្រីបាននិយាយថា គាត់មានរោគសញ្ញាស្រាលៗក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ រួមទាំងកម្ដៅក្នុងខ្លួន និងការក្អក ប៉ុន្តែក៏នឹងនៅបន្តដឹកនាំរដ្ឋាភិបាល។

    ក្នុងនោះផងដែររដ្ឋមន្រ្តីក្រសួងសុខាភិបាលអង់គ្លេសលោក Matt Hancock បាននិយាយថា គាត់ក៏បានធ្វើតេស្តវិជ្ជមានជាមួយវីរុស COVID-19 ខណៈដែលប្រធានផ្នែកវេជ្ជសាស្រ្តអង់គ្លេស គឺលោកសាស្ត្រាចារ្យ Chris Whitty ក៏បានបង្ហាញរោគសញ្ញា។ គួរឱ្យដឹងដែរថា គិតមកទល់ពេលនេះនៅអង់គ្លេសអ្នកស្លាប់ដោយសារ COVID-19 ចំនួន ៧៥៩នាក់ និងករណីសរុបដែលបានបញ្ជាក់មានចំនួន ១៤,៥៤៣ ករណី៕

    អត្ថបទ៖ លីដា
    ប្រភព៖ BBC

    Share This Post: