ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បែកធ្លាយវិដេអូ ទាហានព្រំដែន៥០៤ ប្រើភ្លើងអត់បង់លុយ៦ខែ ហើយពេលអគ្គីសនីបិទភ្លើង លើកគ្នាទៅវាយជនពិការជាមន្រ្តីអគ្គីសនីដល់ការិយាយល័យ

    BY Khmernote Media March 28, 2020
    បែកធ្លាយវិដេអូ ទាហានព្រំដែន៥០៤ ប្រើភ្លើងអត់បង់លុយ៦ខែ ហើយពេលអគ្គីសនីបិទភ្លើង លើកគ្នាទៅវាយជនពិការជាមន្រ្តីអគ្គីសនីដល់ការិយាយល័យ

    សកម្មភាពទាហានកងការពារព្រំដែនគោក ៥០៤ ដែលលើកគ្នាទៅអុកឡុកការិយាល័យអគ្គីសនី ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីវេលាម៉ោង០៥ និង០០នាទីល្ងាច ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ និងបានប្រើហិង្សាទៅលើមន្រ្តីអគ្គីសនី ដែលជាជនពិការអង្គុយនៅលើរទេះផងនោះ បានបង្កឲ្យមានការភ្ញាក់ផ្អើល និងទទួលការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ។

    មូលហេតុដែលទាហានព្រំដែនទាំងនេះលើកគ្នាទៅវាយមន្ត្រីអគ្គីសនីជាជនពិការ ដោយសារពួកគេខឹងសម្បារនឹងអគ្គីសនីស្រុកសាលាក្រៅ បិទភ្លើងរបស់អង្គភាពពួកគេ ។ មន្រ្តីអគ្គីសនីបានអោយដឹងថា មូលហេតុដែលបិទភ្លើងព្រោះទាហានព្រំដែនប្រើភ្លើងអត់បង់លុយចំនួន៦ខែមកហើយ ។ ជនពិការរងគ្រោះស្នើសុំអោយថ្នាក់លើជួយរកយុត្តិធម៌អោយគាត់ផង ដែលជាជនពិការរងការវាយប្រហារ និងប្រមាថធ្ងន់ធ្ងរពី ទាហានអត់វិន័យទាំងនោះ៕

    អត្ថបទ៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay