ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    BREAKING NEWS! សហរដ្ឋអាមេរិកពេលនេះមានករណីវីរុស កូវីដ-១៩ សរុបច្រើនជាង ១០០,០០០ករណី

    BY autoadmin March 28, 2020
    BREAKING NEWS! សហរដ្ឋអាមេរិកពេលនេះមានករណីវីរុស កូវីដ-១៩ សរុបច្រើនជាង ១០០,០០០ករណី

    ចំនួនអ្នកឆ្លងវីរុសកូវីដ១៩ថ្មីនៅសហរដ្ឋអាមេរិកបានកើនឡើងដល់ ១០៤,០០០នាក់ កាលពីព្រឹកថ្ងៃសៅរ៍ នេះបើយោងតាមរបាយការណ៍សាកលវិទ្យាល័យ Johns Hopkins ជាមួយនឹងចំនួនអ្នកស្លាប់ជិត ១,៧០០នាក់ ដែលធ្វើឱ្យចំនួនអ្នកស្លាប់ទូទាំងពិភពលោក ដោយសារ COVID-19 កើនឡើងដល់ ២៧,៣២៤នាក់។

    ទន្ទឹមនឹងនេះដែរប្រទេសអ៉ីតាលីបានប្រកាសពីការស្លាប់ថ្មីចំនួន ៩១៩នាក់ ដោយសារវីរុសនេះ ដែលជាចំនួនអ្នកស្លាប់ខ្ពស់ជាងប្រទេសណាទាំងអស់ ដែលបានរាយការណ៍ក្នុងរយៈពេល ២៤ម៉ោង ចាប់តាំងពីការផ្ទុះឡើងបានចាប់ផ្តើមកាលពីចុងឆ្នាំមុន។ ចំនួនប្រជាជនសរុបដែលបានស្លាប់ដោយសារ COVID-19 នៅក្នុងប្រទេសអ៉ីតាលីឥឡូវនេះមានចំនួន ៩,១៣៤នាក់។ ចំនួនករណីនៅអ៉ីតាលីក៏បន្តកើនឡើងផងដែរ ដោយមានចំនួនច្រើនជាង ៨៦,០០០នាក់៕

    អត្ថបទ៖ លីដា
    ប្រភព៖ aljazeera

    Share This Post: