ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជនបរទេសម្នាក់ ដែលផ្តិតទឹកមាត់ដាក់លើលុយក្លែងក្លាយ ហើយដាក់ចោលលើទូ ATM ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ

    BY Khmernote Media March 28, 2020
    ជនបរទេសម្នាក់ ដែលផ្តិតទឹកមាត់ដាក់លើលុយក្លែងក្លាយ ហើយដាក់ចោលលើទូ ATM ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ

    រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនបរទេសដែលបានផ្តិតទឹកមាត់ដាក់លុយទុកលើទូ ATM នៅម្តុំសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានយកដៃផ្តិតទឹកមាត់ដកលុយក្លែងក្លាយពីក្នុងហោប៉ាវ មួយសន្លឹកដាក់ទុកចោលលើទូ ATM ហើយបានចាកចេញទៅ កាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២០ នោះ ពេលេនះ នៅវេលាម៉ោង ២០:០០ នាទី ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ កំលាំងផែនសន្តិសុខ និងកម្លាំងខណ្ឌ ប៉ុស្តិ៍ នៃអធិការខណ្ឌដូនពេញ និងអាជ្ញាធរសង្កាត់ ខណ្ឌ បានធ្វើការតាមរកឃើញ នៅចំណុចផ្លូវ ៦៣ កែង ២០០ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ហើយបានរាយការណ៍ជូនក្រសួងសុខាភិបាលចុះមកអន្តរាគមន៍យកទៅកាន់មន្ទីរពេទ្យចាក់អង្រែ ដើម្បីយកសំណាកទៅធ្វើពិនិត្យ និងវិភាគ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay