កូវីដ-១៩

ប្រទេសបារាំងមានអ្នកស្លាប់ដោយសារកូវីដ១៩ បន្ថែមចំនួន ២៩៩នាក់ ខណៈអ្នកឆ្លងសរុបកើនដល់ ៣២,៩៦៤នាក់

BY
autoadmin
March 28, 2020

អាជ្ញាធរសុខាភិបាលបារាំងបានរាយការណ៍ថា មានអ្នកស្លាប់ថ្មីចំនួន ២៩៩នាក់ ដោយសារវីរុស COVID-19 កាលពីថ្ងៃសុក្រ ទី២៧ ខែមីនា ដោយនាំឱ្យចំនួនសរុបកើនដល់ ១,៩៩៥នាក់ ចំពេលដែលរដ្ឋាភិបាលបានសម្រេចពន្យារពេល ២សប្តាហ៍ នៃការបិទទ្វារជាតិ ដែលពេលនេះនឹងត្រូវបញ្ចប់យ៉ាងលឿនបំផុតនៅថ្ងៃទី១៥ ខែមេសា។ ការកើនឡើងនៃចំនួនអ្នកស្លាប់ តំណាងឱ្យការកើនឡើងប្រចាំថ្ងៃ ១៨% ហើយវាជាការកើនឡើងតិចជាងមុន។

របាយការណ៍ប្រចាំថ្ងៃរបស់រដ្ឋាភិបាល មានតែសម្រាប់អ្នកដែលស្លាប់នៅក្នុងមន្ទីរពេទ្យប៉ុណ្ណោះ ប៉ុន្តែអាជ្ញាធរបាននិយាយថា ពួកគេនឹងអាចប្រមូលទិន្នន័យពីការស្លាប់នៅតាមផ្ទះអ្នកដែលចូលនិវត្តន៍ ដែលទំនងជាអាចបន្ថែមចំនួនតួលេខនៃអ្នកស្លាប់។ ក្នុងសន្និសីទកាសែតប្រធានទីភ្នាក់ងារសុខាភិបាលលោក Jerome Salomon បានបន្ថែមថា ចំនួនករណីនៅបារាំងពេលនេះបានកើនឡើងដល់ ៣២,៩៦៤នាក់ ពោលគឺកើនឡើង ១៣% ក្នុងរយៈពេល ២៤ម៉ោង។

លោក Jerome Salomon បាននិយាយថា មានមនុស្ស ៣,៧៨៧នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដែលត្រូវការការទ្រទ្រង់ជីវិត ពោលគឺកើនឡើង ១២% បើប្រៀបធៀបទៅនឹងថ្ងៃព្រហស្បតិ៍។ នេះមានន័យថាគ្រែបំពាក់ឧបករណ៍ជំនួយដង្ហើមចំនួន ៨,០០០ របស់ប្រទេសបារាំង ពេលនេះត្រូវបានគេប្រើប្រាស់អស់ជិតពាក់កណ្ដាលហើយ៕

អត្ថបទ៖ លីដា
ប្រភព៖ CNA

Share This Post: